ជប៉ុនជំរុញឲ្យជម្លៀស ខណៈមនុស្សជាច្រើននាក់បាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំង នៅភាគនិរតី

2025/08/11 11:45:59 pm        116

អាជ្ញាធរជប៉ុន នៅថ្ងៃចន្ទ (ទី១១ ខែសីហា) បានជំរុញមនុស្សរាប់លាននាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី នៅភាគនិរតីរបស់ប្រទេសនេះ ដែលបានធ្វើឲ្យអ្នកស្រុកជាច្រើននាក់បាត់ខ្លួន។

រូបភាពតាមទូរទស្សន៍ពីសហគមន៍ផ្សេងៗ ក្នុងខេត្ត Kumamoto បានបង្ហាញឲ្យឃើញផ្ទះសម្បែង ហាងលក់ទំនិញ និងរថយន្ត បានលិចនៅក្នុងទឹកកម្ពស់ប្រហែលមួយម៉ែត្រ។ ទឹកទន្លេដែលឡើងកាន់ខ្លាំង បានហូរកាត់យានយន្ត និងផ្លូវថ្នល់ដែលរងការខូចខាត។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ក្នុងរយៈពេល ៦ម៉ោង គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហានេះ កម្រិតទឹកភ្លៀងជាង ៣៧សង់ទីម៉ែត្រ ធ្លាក់នៅក្នុងទីក្រុង Tamana ដែលជាតំបន់រងគ្រោះខ្លាំងបំផុតរបស់ខេត្ត Kumamoto ដោយនេះជាកម្រិតកំណត់ត្រាសម្រាប់តំបន់នេះ។

ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹងថា៖ «ស្ថានភាពនេះគំរាមកំហែងដល់អាយុជីវិត ហើយសុវត្ថិភាពត្រូវតែមានការធានាភ្លាមៗ។ ចាំបាច់តម្រូវឲ្យមានការប្រុងប្រយ័ត្នជាអតិបរមា សូម្បីតែនៅកន្លែងដែលគ្រោះមហន្តរាយ មិនត្រូវបានចាត់ទុកថា កើតមានក៏ដោយ»។

យោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយ បានឲ្យដឹងថា ការណែនាំ អំពីការជម្លៀស និងការព្រមានត្រូវបានចេញដល់ប្រជាជនជាង ៣លាននាក់ នៅក្នុងតំបន់ភាគនិរតី។ ទីភ្នាក់ងារនេះ បានបន្ថែមថា អ្នកស្រុកប្រហែល ៣៨៤.០០០នាក់ ភាគច្រើននៅខេត្ត Kumamoto បានប្រឈមនឹងការព្រមាន អំពីការជម្លៀសធ្ងន់ធ្ងរបំផុតរបស់ប្រទេសជប៉ុន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm