ប្រមុខស្ថាប័នសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ ទៅបំពេញទស្សនកិច្ចប្រទេសអ៊ីរ៉ាក់ និងលីបង់

2025/08/11 11:55:28 pm        84

ប្រមុខនៃស្ថាប័នសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Larijani នឹងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ នៅថ្ងៃចន្ទនេះ មុនពេលធ្វើដំណើរទៅកាន់ប្រទេសលីបង់ ជាកន្លែងដែលរដ្ឋាភិបាលបានអនុម័តផែនការមួយ ដើម្បីដកហូតអាវុធពីសម្ព័ន្ធមិត្តហេសបូឡារបស់ទីក្រុងតេអេរ៉ង់។

ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា៖ លោក Ali Larijani បានចេញណើរ នៅថ្ងៃនេះ (ថ្ងៃចន្ទ) ទៅកាន់ប្រទេសអ៊ីរ៉ាក់ និងបន្ទាប់មកទៅកាន់ប្រទេសលីបង់ ក្នុងដំណើរទស្សនកិច្ចរយៈពេល បីថ្ងៃ ដែលជាការធ្វើដំណើរក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែង កាលពីសប្តាហ៍មុន»។

លោក Larijani នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី នៅក្នុងប្រទេសអ៊ីរ៉ាក់ មុនពេលធ្វើដំណើរទៅកាន់ប្រទេសលីបង់ ជាកន្លែងដែលគាត់នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់លីបង់ និងឥស្សរជន។

ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសលីបង់ កើតឡើង បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះផែនការរបស់រដ្ឋាភិបាលលីបង់ ក្នុងការដកហូតអាវុធពីសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ ជាជំហរមួយដែលត្រូវបានថ្កោលទោសដោយទីក្រុងបេរូតថា ជា «ការជ្រៀតជ្រែកយ៉ាងច្បាស់ និងមិនអាចទទួលយកបាន»។

លោកLarijani បានប្រាប់ទូរទស្សន៍រដ្ឋ មុនពេលចេញដំណើរថា៖«កិច្ចសហប្រតិបត្តិការរបស់យើងជាមួយរដ្ឋាភិបាលលីបង់ មានរយៈពេលយូរ និងស៊ីជម្រៅ។ យើងពិគ្រោះយោបល់លើបញ្ហាផ្សេងៗក្នុងតំបន់។ ក្នុងបរិបទពិសេសនេះ យើងនឹងនិយាយជាមួយមន្ត្រីលីបង់ និងឥស្សរជនដ៏មានឥទ្ធិពល នៅក្នុងប្រទេសលីបង់»។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm