អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance និយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការរៀបចំជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ លោក Vance និយាយថា លោកមិនគិតថា វានឹងមានផលិតភាពនោះទេឲ្យលោក Putinអង្គុយនិយាយគ្នា ជាមួយលោក Zelenskiy មុនជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។

លោក Vance បានបន្តថា រដ្ឋបាលរបស់លោកសង្ឃឹមថានឹងឈានដល់ការដោះស្រាយសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែលោកបានព្រមានថា ភាគីទាំង ២ ប្រហែលជាពុំសប្បាយចិត្តនោះទេចំពោះលទ្ធផល ។
ពាក់ព័ន្ធនឹងលទ្ធភាពនៃការដាក់ទណ្ឌកម្មចិន ជុំវិញការទិញប្រេងរុស្ស៊ីរបស់ពួកគេ លោក Vance កត់សំគាល់ឃើញថា លោក Trumpនៅពិនិត្យមើលជម្រើសរបស់លោក ហើយនៅពុំទាន់ធ្វើការសម្រេចចិត្តណាមួយនោះឡើយ ៕
