រដ្ឋមន្ត្រីអឺរ៉ុប៖ ផែនការគ្រប់គ្រងក្រុងហ្កាហ្សារបស់អ៊ីស្រាអែល នឹងបណ្តាលឲ្យជនស៊ីវិលស្លាប់យ៉ាងច្រើន

2025/08/12 12:19:26 am        72

អេស្ប៉ាញ និងប្រទេសអឺរ៉ុបចំនួន ៧ផ្សេងទៀត កាលពីថ្ងៃអាទិត្យ (ទី១០ ខែសីហា) បានថ្កោលទោសផែនការរបស់អ៊ីស្រាអែល ក្នុងការកាន់កាប់ទីក្រុងហ្កាហ្សា ដោយព្រមានថា ការធ្វើបែបនោះនឹងធ្វើឲ្យជនស៊ីវិលមួយចំនួនធំស្លាប់ និងបង្ខំប្រជាជនប៉ាឡេស្ទីនជិតមួយលាននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ។

គណៈរដ្ឋមន្ត្រីសន្តិសុខរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក បានផ្ដល់ភ្លើងខៀវដល់ផែនការ សម្រាប់ប្រតិបត្តិការដ៏សំខាន់មួយ ដើម្បីដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា ដែលនាំឲ្យមានការរិះគន់ជាបន្តបន្ទាប់ ទាំងក្នុងស្រុក និងអន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៨ បានលើកឡើងថា ការសម្រេចនេះ «នឹងធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើងៗ និងនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ចំណាប់ថ្នូរនៅសល់»។

បើយោងតាមច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអេស្ប៉ាញ បានឲ្យដឹងបន្ថែមថា តាមការប៉ាន់ប្រមាណទុក ប្រតិបត្តិការនេះអាចនាំឲ្យមាន «ចំនួនអ្នកស្លាប់ខ្ពស់ដែលមិនអាចទទួលយកបាន និងការផ្លាស់ទីលំនៅដោយបង្ខំ ចំពោះជនស៊ីវិលប៉ាឡេស្ទីនជិត ១លាននាក់»។

ប្រទេសនោះក៏បានព្រមានផងដែរថា ការវាយលុក និងការកាន់កាប់ទីក្រុងហ្កាហ្សា ដែលត្រូវបានគ្រោងទុក នឹងក្លាយជា «ឧបសគ្គចម្បងក្នុងការអនុវត្តដំណោះស្រាយរដ្ឋ២ ដែលជាផ្លូវតែមួយគត់ឆ្ពោះទៅរកសន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែង។

ក្រៅពីអេស្ប៉ាញ សេចក្តីថ្លែងការណ៍នេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីស្លង់ អៀរឡង់ លុចសំបួ ម៉ាល់តា ន័រវែស ព័រទុយហ្គាល់ និងស្លូវេនី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm