ក្រសួងកសិកម្ម ជំរុញការវិនិយោគចិញ្ចឹមត្រីក្នុងលំហសមុទ្រ

2022/01/17 09:07:39 pm        725

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគចិញ្ចឹមត្រីក្នុងលំហសមុទ្រ ដែលអាចទាញប្រយោជន៍ជាសេដ្ឋកិច្ចបានយ៉ាងច្រើន ទាំងអ្នកវិនិយោគ និងប្រជាសហគមន៍នេសាទ។

ឯកឧត្តម វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថាតាមរយៈ បទពិសោធន៍នៃបណ្តាប្រទេស​ មួយចំនួន​នៅ​ក្នុងតំបន់​ ការ​ចិញ្ចឹមត្រី​ក្នុងលំហសមុទ្រ ដែលអាច​ទាញ​អត្ថប្រយោជន៍ ​ជាសេដ្ឋកិច្ច ​បានយ៉ាងច្រើន ទាំងអ្នកវិនិយោគ​ និងប្រជាសហគមន៍នេសាទ តាមកំណើននៃត្រីធម្មជាតិដែលចូលមក ​រកចំណីពីតំបន់ចិញ្ចឹម ។

កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី គាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្រ របស់​ក្រុមហ៊ុន ដែលផែន ការ​វិនិយោគ​វារីវប្បកម្ម​សមុទ្ររបស់ក្រុមហ៊ុន ​ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ​គឺពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផល​នៅ​កម្ពុជា និងជាពិសេស​ចូល​រួម​បង្កើត​ការងារជូនប្រជាពលរដ្ឋ ​បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និង​ផលត្រីចិញ្ចឹមសម្រាប់​ផ្គត់ផ្គង់ក្នុងស្រុក។

តបឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុន​ឲ្យ​បញ្ជូន​ឯកសារវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន ​និង​សង្គម​លើ​គម្រោង​វិនិយោគ​វារីវប្បកម្មសមុទ្រនេះ​មកក្រសួង និងជាពិសេស​ត្រូវ​ធ្វើការ​ស្នើសុំ និងមានការ​អនុម័តពីក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាមុនសិន ​ទើបក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​អាចចុះកិច្ច​ព្រមព្រៀង​លើការ​អនុវត្ត​គម្រោង​នេះ ​ជាមួយ​ក្រុមហ៊ុនបាន។

សូមបញ្ជាក់ថា ​ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី បានចុះហត្ថលេខាលើ​អនុស្សារណៈនៃការ​យោគ​យល់​គ្នា​រវាង​ក្រសួង ​និងក្រុមហ៊ុនកាលពីថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៧ ​និងបានធ្វើការពិនិត្យ សិក្សា និងពិភាក្សា ជាមួយក្រសួង​ពាក់​ព័ន្ធ ​ជាពិសេសលើការសិក្សាវាយតម្លៃលើ​ផលប៉ះពាល់ បរិស្ថាន ​និងសង្គម ទទួល​បានលទ្ធផល ​យ៉ាងល្អប្រសើរ​ ដោយ​ក្រសួង​ពាក់ព័ន្ធបាន​សម្រេច​កំណត់​យកតំបន់កោះថាស ​ជាតំបន់សាកសម ​និង​មានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុន​ធ្វើ​ការ​វិនិយោគ៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm