UN៖ ការសម្លាប់អ្នកសារព័ត៌មានរបស់ Al Jazeera ពីសំណាក់អ៊ីស្រាអែល គឺជាការបំពានច្បាប់មនុស្សធម៌ធ្ងន់ធ្ងរ

2025/08/12 03:16:28 am        111


ទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ (ទី១១ ខែសីហា) បានថ្កោលទោសការកំណត់គោលដៅសម្លាប់អ្នកសារព័ត៌មាន ៦នាក់ នៅតំបន់ហ្កាហ្សា ពីសំណាក់អ៊ីស្រាអែល ដោយចាត់ទុកថា ជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ»។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានលើកឡើងនៅលើបណ្ដាញសង្គម X ថា យោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី១០ ខែសីហា) បានកំណត់គោលដៅលើតង់ ដែលជាជម្រកស្នាក់នៅរបស់បុគ្គលិក ៥នាក់ទៅពីទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា។ ហើយអ្នកសារព័ត៌មានឯករាជ្យម្នាក់ក៏ត្រូវបានសម្លាប់ផងដែរ អំឡុងការវាយប្រហារដែលអ៊ីស្រាអែលបានទទួលស្គាល់ថា ជាប្រតិបត្តិការដែលបានគ្រោងទុក។

ការិយាល័យរបស់លោក Turk បានរៀបរាប់ថា «អ៊ីស្រាអែលត្រូវតែគោរព និងការពារជនស៊ីវិលទាំងអស់ ក្នុងនោះរួមទាំងអ្នកសារព័ត៌មានផងដែរ» ហើយបានកត់សម្គាល់ថា យ៉ាងហោចណាស់អ្នកសារព័ត៌មានប៉ាឡេស្ទីន ២៤២នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ជាហេតុការណ៍ដែលបានចាប់ផ្តើមបញ្ឆេះសង្រ្គាមនៅក្នុងដែនដីប៉ាឡេស្ទីន កាលពីខែតុលា ឆ្នាំ២០២៣។ ការិយាល័យនេះបានបន្ថែមថា៖ «យើងអំពាវនាវឲ្យមានការអនុញ្ញាតចូលទៅកាន់តំបន់ហ្កាហ្សាជាបន្ទាន់ សុវត្ថិភាព និងគ្មានការរារាំង សម្រាប់អ្នកសារព័ត៌មានទាំងអស់»។

យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានកំណត់គោលដៅលើអ្នកសារព័ត៌មានដ៏លេចធ្លោម្នាក់ឈ្មោះ Anas al-Sharif ដែលខ្លួនបានតែងហៅហើយម្តងទៀតថា ជា «ភេរវករ» មានទំនាក់ទំនងជាមួយក្រុមហាម៉ាស ដោយនិយាយថា រូបគេ «បន្លំខ្លួនធ្វើជាអ្នកសារព័ត៌មាន។

ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែន ដែលជាក្រុមសេរីភាពប្រព័ន្ធផ្សព្វផ្សាយ បានប្រាប់ថា ខ្លួន «ថ្កោលទោសយ៉ាងខ្លាំងក្លា និងដោយកំហឹង ចំពោះការសម្លាប់ដែលទទួលស្គាល់ដោយកងទ័ពអ៊ីស្រាអែល» លើលោក Al-Sharif និងអ្នកសារព័ត៌មានផ្សេងទៀត៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        27
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        33
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm