តុលាការ​អូស្ត្រាលី​សំរេច​លុបចោល​ទិដ្ឋាការ​របស់ Novak Djokovic និង​ឱ្យ​ចាក​ចេញពី​ប្រទេស

2022/01/17 09:18:39 pm        133

​​វាយ​កូន​បាល់​៖ កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក ​Novak Djokovic ត្រូវបាន​និរទេស​ចេញពី​ប្រទេស​អូស្ត្រាលី ​បន្ទាប់ពី​ចាញ់ក្តី​តស៊ូ​ផ្លូវច្បាប់​ចុងក្រោយ​ដើម្បី​ស្នាក់នៅ​ក្នុងប្រទេស​។​ ​ចៅក្រម​បាន​ច្រាន​ចោលការ​ប្រឈម​ដែល​ចាប់ផ្តើម​ដោយ​តារា​វាយ​កូន​បាល់​ដែល​មិនបាន​ចាក់​វ៉ាក់សាំង បន្ទាប់ពី​រដ្ឋាភិបាល​បាន​លុបចោល​ទិដ្ឋាការ​រ​ចោល​លើ​ហេតុផល "​សុខភាព និង​សណ្តាប់ធ្នាប់​"​។​

​ក្តីសង្ឃឹម​របស់​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​ក្នុងការ​ការពារ​ជើងឯក Australian Open ដើម្បី​ឈ្នះ​កំណត់ត្រា Grand Slam លើក​ទី២១ ក្នុង​អាជីព​នៅ​ទីក្រុង Melbourne ត្រូវបាន​បញ្ចប់​។​ Djokovic បាន​និយាយថា "​ខកចិត្ត​យ៉ាងខ្លាំង​" ប៉ុន្តែ​បានទទួល​យក​ការសម្រេច​នេះ​។​ ​នៅពេល​រៀបចំខ្លួន​ចាកចេញ ស្ថាប័ន​គ្រប់គ្រង​កីឡា​វាយ​កូន​បាល់​បុរស ATP បាន​និយាយថា សេចក្តីសម្រេច​របស់​តុលាការ​កាលពី​ថ្ងៃអាទិត្យ​បានបង្ហាញ​ពី​ការបញ្ចប់ "​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​សោកស្ដាយ​ជាខ្លាំង​"។​ ​នៅ​ព្រឹក​ថ្ងៃ​ដដែល អ្នកគាំទ្រ​របស់ Djokovic បាន​ស្ងប់ស្ងាត់​នៅ​ខាងក្រៅ​បន្ទប់​សវនាការ ខណៈដែល​ការសម្រេចចិត្ត​ត្រូវបាន​ប្រកាស​នៅមុន​ថ្ងៃ​ នៃ​ការប្រកួត​បើកឆាក​របស់គាត់​នៅក្នុង​ការប្រកួត​។ អ្នកគាំទ្រ​ម្នាក់​បាន​និយាយថា រដូវក្តៅ​របស់​នាង​ហាក់​គ្មាន​ន័យ​នៅពេល Australian Open ប្រកួត​ដោយ​គ្មាន​កីឡាករ​វ័យ ៣៤ឆ្នាំរូបនេះ​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលីលោក Scott Morrison បាន​ស្វាគមន៍​ចំពោះ​សេចក្តីសំរេច​របស់​តុលាការ​ដោយ​ចាត់ទុកថា "​ការសម្រេច​ដ៏​ត្រឹមត្រូវ​ក្នុងន័យ​រក្សា​សុវត្ថិភាព សុខុមាលភាព​ប្រជាជន​អូស្ត្រាលី​"​។ ​សូមបញ្ជាក់ថា បើតាម​ការគ្រោងទុក Novak Djokovic ត្រូវ​ចាប់ផ្តើម​ប្រកួត​ជុំ​ទី ១ Australian Open ក្នុងនាម​ជា​អ្នកការពារ​ជើងឯក​នៅថ្ងៃនេះ ហើយ​នៅពេលនេះ​កៅអី​របស់ Djokovic ត្រូវបាន​ជំនួស​ដោយ​កីឡាករ​អ៊ីតាលី​លំដាប់​លេខ ១៥០ ពិភពលោក Salvatore Caruso៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm