ស៊ីម៉ាក់កំពុងមមាញឹកក្នុងការស្រាវជ្រាវគ្រាប់បែកចង្កោមដែលទាហានថៃបាញ់ស្រោចមកលើកម្ពុជា​កាលពីចុងខែកន្លងទៅ

2025/08/12 05:29:27 pm        495

ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកCMACកម្ពុជា បាន​ឲ្យ​ដឹង​ថា នាពេល​នេះ​មន្រ្តី​ជំនាញ​ដោះ​មីន​កម្ពុជា​បាន​កំពុង​ធ្វើ​ការ​មមា​ញឹកក្នុ​ង​ការ​ស្រាវ​ជ្រាវ​រក​គ្រាប់​បែក​ចង្កោម ដែលថៃបាញ់ស្រោចមកលើកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ខណៈកូន​គ្រាប់​បែក​ចង្កោម​ដែល​ថៃ​បាញ់​ហើយមិនផ្ទុះនោះ មានហានិភ័យខ្ពស់ណាស់ ដោយ​អាច​បង្ក​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា​ដល់​បងប្អូនប្រជាពលរដ្ឋខ្មែរ។

តាមរយៈផេកហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បាន​ថ្លែងថា ការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉ៈពាល់ដោយសារគ្រាប់បែកចង្កោម ដោយ​ក្នុង​សង្គ្រាម​រយៈពេល៥ថ្ងៃ​កន្លងទៅថ្មីៗនេះ ភាគីថៃ​បាន​ប្រើប្រាស់កាំភ្លើងធំ ១៥៥មម ជាមួយ​កូន​គ្រាប់​បែក​ចង្កោម​ប្រភេទ​M46 ដែលក្នុង​គ្រាប់​ផ្លោង​មួយ​គ្រាប់​មាន​កូន​គ្រាប់​បែក​ចង្កោម​M46​នេះ​ចំនួន​៥៦​ឯណោះ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់បន្ថែមទៀតថា«កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មាន​ហានិភ័យ​ខ្ពស់​ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាច​ស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម។ កម្លាំង​អង្គភាព​CMAC បាន​រកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន និង​កំពុង​តែ​មមា​ញឹក​ចុះ​ស្រាវ​ជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ»។

ជាមួយគ្នា​នោះដែរ ឯកឧត្តម​អគ្គនាយក​CMAC​ក៏បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់នៅ​តំបន់​រង​ផល​ប៉ះពាល់​ដោយ​គ្រាប់​បែក​ចង្កោមនៅតា​ម​ភូមិ​ឋាន​ក្នុង​ស្រុក​សំរោង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ។ ឯកឧត្តម​ក៏​បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងករណី បានឃើញ​ ឬ​សង្ស័យ​គ្រាប់​បែក​ចង្កោម ​ឬ​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬ​កងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូនបងប្អូនឲ្យបានទាន់ពេល។

តា​ម​រយៈសំណេរក្នុងហ្វេសបុកនេះដែរ ឯកឧត្តម ហេង រតនា ក៏បានរំលឹកផងដែរថា តាម​ច្បាប់​អន្តរ​ជាតិ​ហាម​ប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រ​ទេស​ចំនួន​១២៣​ចូល​រួម​ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។

សូមបញ្ជាក់ថា គ្រាន់តែទិសខេត្តឧត្តរមានជ័យ មានគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃ ចំនួន​១.៥៤៩​គ្រាប់ ដោយក្នុងនោះមានគ្រាប់បែក MK-84ចំនួន១០គ្រាប់​ប៉ុន្តែ​ផ្ទុះ​ត្រឹម​តែ​៤​គ្រាប់​ប៉ុណ្ណោះ ​ហើយមន្រ្តីCMACកំពុងធ្វើការស្រាវជ្រាវដាក់ស្លាកសញ្ញា ដើម្បីបោស​សម្អាត​កុំ​ឲ្យ​បង្ក​គ្រោះថ្នា​ក់​ដល់ប្រជាពលរដ្ឋ។ នេះតាមឯកឧត្តម ហេង រតនា ដែលបានឲ្យ​ដឹង​កាល​ពី​កន្ល​ង​ទៅ​នេះ​៕ ​អត្ថបទ៖ បានចក់ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        88
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        186
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm