នាយករដ្ឋមន្ត្រីអូស្ត្រាលីនិយាយថា មេដឹកនាំអ៊ីស្រាអែល Netanyahu មិនទទួលស្គាល់ការរងទុក្ខនៅហ្កាហ្សា

2025/08/12 05:44:36 pm        103

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃអង្គារ ទី១២ សីហានេះ ថា សមភាគីអ៊ីស្រាអែលរបស់លោកគឺលោក Benjamin Netanyahu បានបដិសេធអំពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា មួយថ្ងៃបន្ទាប់ពីការប្រកាសថា អូស្ត្រាលីនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាលើកដំបូង។ 

លោក Albanese បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា អូស្ត្រាលី នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅខែក្រោយ ជាវិធានការដែលបន្ថែមសម្ពាធអន្តរជាតិលើអ៊ីស្រាអែល បន្ទាប់ពីការប្រកាសស្រដៀងគ្នាពីប្រទេសបារាំង អង់គ្លេស និងកាណាដា។

លោក Albanese បាននិយាយនៅថ្ងៃអង្គារនេះថា ការស្ទាក់ស្ទើររបស់រដ្ឋាភិបាលលោក Netanyahu ក្នុងការស្តាប់សម្ព័ន្ធមិត្តរបស់ខ្លួន បានរួមចំណែកដល់ការសម្រេចចិត្តរបស់អូស្ត្រាលីក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ 

លោក Albanese បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ ABC ដោយរំលឹកឡើងវិញពីជំនួបតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ជាមួយលោក Netanyahu ដែលពិភាក្សាអំពីបញ្ហានេះថា លោក Netanyahu បានបដិសេធចំពោះផលវិបាកដែលកំពុងកើតឡើងសម្រាប់ប្រជាជនស្លូតត្រង់ ។ 

ការសម្រេចចិត្តរបស់អូស្ត្រាលីក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺមានលក្ខខណ្ឌលើការប្តេជ្ញាចិត្តដែលទទួលបានពីអាជ្ញាធរប៉ាឡេស្ទីន រួមទាំងថាក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងមិនមានការពាក់ព័ន្ធនៅក្នុងរដ្ឋណាមួយ នាពេលអនាគតឡើយ៕



អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        52
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm