ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ

2025/08/12 06:01:19 pm        236

នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៤៤០គម្រោង មានទុន វិនិយោគ ៦,៧ ពាន់លានដុល្លារអាម៉េរិក ក្នុង​នោះ​ការ​វិនិយោគ​​វិស័យឧស្សាហកម្ម ៤,៧ ប៊ីលានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្ម ៣៥៦ លាន​ដុល្លារ​, ទេសចរណ៍ ១៦៧ លានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ ប៊ីលាន​ដុល្លារ​។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន លើការ​អនុម័ត​គម្រោង​វិនិយោគ​នៅ​ព្រះរាជា​ណា​ចក្រកម្ពុជា ក្នុង នោះ សម្រាប់ខែ កក្កដា ឆ្នាំ ២០២៥, គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោង វិនិយោគសរុបចំនួន ៦៧ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤ លានដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ​បាន​ប្រមាណ ៥៧ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុបខាងលើ, ក្នុងនោះគម្រោងវិនិយោគ ដែលមាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​តំ​បន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង និងគម្រោង​វិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំប​ន់​សេដ្ឋកិច្ចពិសេស មានចំនួន ២៤ គម្រោង។ ជារួមការ ចុះបញ្ជីគម្រោង​វិនិយោគ​មាន​ការ​កើន​ឡើងចំនួន ២៣ គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧ លាន ដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ចំណែកនៅក្នុងរយៈ៧ ខែ ឆ្នាំ២០២៥នេះវិញ, ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០ គម្រោង កើនឡើងចំនួន ២០៦ គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈ​ទំហំ​ទុន​វិនិយោគ​មាន​ប្រមាណ ៦,៧ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៣ ពាន់ លានដុល្លារអាម៉េរិក ស្មើ​នឹង​ប្រមាណ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៧ខែឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើស​ការ​ចុះ​ប​​ញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ ២០២៤ រហូតដល់ទៅ ២៦ គម្រោង។

សូមបញ្ជក់ថា នៅក្នុងរយៈពេល ៧ ខែនេះ ប្រភព​ទុន​វិនិយោគ​នៅ​កម្ពុជា​ដែល​ឈាន​មុខ​គេរួ​ម​មាន​៖ ប្រទេសចិន ជាង ៥៣%, ការវិនិយោគក្នុងស្រុក ជិត ៣០%, សឹង្ហបុរី ជាង ៧%, វៀតណាម ជិត ៦%, កោះ British Virgin ០.៩០%, អង់គ្លេស ០.៤៩%, កោះ Cayman ០,៤៤%, Bermuda ០.៣៨%, សហរដ្ឋអាមេរិក ០,៣២% និងកោះ Samoa ០,៣០% នៃ​ទុន​វិនិយោគ​សរុប​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm