រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ

2025/08/12 08:17:06 pm        332

ការនាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិករបស់កម្ពុជា នៅក្នុងរយៈពេល៧ ខែ ឆ្នាំ ២០២៥ មាន​ទំហំ​ទឹកប្រាក់សរុបជិត ៧ ពាន់លាន ដុល្លាអាម៉េរិក កើនឡើងជិត ២៦ ភាគរយ ធៀបរយៈពេល​ដូច​គ្នា​ឆ្នាំ២០២៤ ពោលគឺ, ទីផ្សារសហរដ្ឋអាមេរិកបានឈរក្នុងលំដាប់ទី១ និងបាន គាំទ្រដល់​កំណើន​ខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប​ង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​ នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុង​នោះ​ការ​ធ្វើ​ពាណិជ្ជ​កម្មទ្វេ​ភាគី​រវាង​កម្ពុជា​-អាមេរិក នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥ នេះ, មានទំហំទឹកប្រាក់សរុប ជាង ៧ ១០០ លាន​ដុល្លារអាមេរិក កើនឡើងជិត ២៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ (មានទំហំទឹកប្រាក់ប្រមាណជាង ៥ ៦០០ លានដុល្លារអាមេរិកប៉ុណ្ណោះ) ក្នុងនោះ​កម្ពុ​ជា​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក មានទឹកប្រាក់ជិត៧ ពាន់លានដុល្លារ កើនជិត ២៦ ភាគរយ ខណៈការ​នាំ​ចូល​មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនជាង ៣០ ភាគរយ បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៤​។

ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បានបន្តឈរក្នុងលំដាប់ទី១ នៃការស្រូប​យក​ទំនិញ​របស់​កម្ពុជារួមមាន៖ សម្លៀក បំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម នៅក្នុងរយៈ​ពេល​ជាង ៤ឆ្នាំចុងក្រោយនេះ បន្ទាប់ពីផុតសុពលភាព នៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់​សហរដ្ឋអាមេរិកដល់កម្ពុជា។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញ​ពន្ធប​ដិការ​វាង​កម្ពុជា-​សហរ្ឋអាមេរិក ឃើញ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង​ប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី សម្តេច​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង នៅលើការងារចរចារពន្ធបដិកានេះ រហូតធ្វើឱ្យកម្ពុជាសម្រេចបានពន្ធបដិកា ១៩% ដែលជាអត្រាមួយទាបសម្រាប់ឱកាសរបស់កម្ពុជា ប៉ុន្តែបញ្ហានេះ​វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព​ផលិត​របស់យើង ក្រៅពីរោងចក្រកាត់ ដេរ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ថាតើ​កម្ពុជា និង​ត្រូវការជំរុញផលិតផលអ្វីបន្ថែមទៀត ដើម្បីនាំចេញទៅទីផ្សារអាមេរិក ខណៈការ វិនិយោគ កម្ពុជាបានកំពុងដើរទៅមុខរួចហើយ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥នេះ ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៣៧ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ១៦ ភាគ​រយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៧ ពាន់ លានដុល្លារ កើន​ជាង ១៦ ភាគរយ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់ជាង ១៩ ពាន់លានដុល្លារ កើនជាង ១៦ ភាគរយដូចគ្នា បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        374
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        401
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        509

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm