ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង​នាំយកគ្រឿង​ឧបភោគ​បរិភោគ​ និង​សម្ភារ​ថវិកា​​ជូនដល់វរៈកងទ័ពជួរមុខ និងជនភៀសសឹកនៅ ខេត្តព្រះវិហារ និងឧត្តរមានជ័យ

2025/08/12 09:08:18 pm        222

ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀងរួមនិងមន្ត្រីសង្ឃ ពុទ្ធបរិស័ទ ប្រមាណ​ជាង​១០០​អង្គ​/នាក់​នៅដើមសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយក​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​មុខ​រួមមានថវិកាចំនួន ២៥លានរៀល អង្ករចំនួន៧តោន មី ១ពាន់៥០០កេស ត្រីខ​៤​កេស​ធំ អំបុកចំនួន៤ពាន់៥០០កំប៉ុង នំអន្សមចំនួន២ពាន់នំ បាយក្រៀម​(បាយក្រាំង)​១​ម៉ឺន​កញ្ចប់​ នំជៀល១ពាន់នំ ទឹកដោះគោក្មេងចំនួន២០កេស ភេសជ្ជះគ្រប់មុខ៧០កេស ទឹកបរិសុទ្ធ គ្រប់​មុខ ចំនួន១៥០កេសនិង១ពាន់៩៥០យួរ អាវភ្លៀង១០០ ក្រម៉ា១៥០ និងម៉ូតូចំនួន៧គ្រឿង សរុប​ជាថវិកា២១២លាន​៩សែន៥‍ពាន់រៀល ត្រូវបាននាំយក​ទៅប្រគេន​ដល់​ព្រះមេគណ​ខេត្ត​ព្រះវិហារ​សម្រាប់​ព្រះយកទៅប្រគេនបន្តដល់ព្រះសង្ឃភៀសសឹក ចែកផ្តល់ជូនដល់វីរកងទ័ព​គោល​ដៅជួរមុខ រួមមានតំបន់អានសេះ ភ្នំខ្មោច មុំ៣ ជាំតែ ជើងភ្នំទ្រព្យ ប្រាសាទព្រះវិហារ ប្រាសាទ​ថ្ម​ដូន ប្រាសាទតាក្របី ប្រាសាទតាមមាន់ វីរកងទ័ព​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះវិហារ និងគ្រួសារយុទ្ធជនភៀសសឹកជាង ៤១៤ គ្រួសារផងដែរ។

នៅគ្រប់ទីតាំងឈរជើង ដែល គណៈប្រតិភូសង្ឃ និង សប្បុរសជនអញ្ជើញដល់ ត្រូវបាន មេ​បញ្ជា​ការ មេបញ្ជាការរង និងពលខេមរៈភូមិន្ទ បានស្វាគមន៍ និងបញ្ជាក់ពីស្ថានភាព សកម្មភាព ឈរ​ជើង​ការពារបូរណភាពទឹកដី សភាពការណ៍និងជីវភាព ជូនដល់ ប្រតិភូជាបន្តបន្ទាប់មក ព្រះ​វិសុទ្ធិញ្ញាណ មុំ សយ ក្នុងនាមព្រះសង្ឃ និងពលរដ្ឋខេត្តស្វាយរៀង សូម ថ្លែងនូវការកោតសរសើរ ចំពោះ វីរជន វីរយុទ្ធនារី ដែលបាន លះបង់ កម្លាំងកាយចិត្ត ស្ម័គ្រចិត្តមក​ចូល​រួម​ឈរ​ជើង​ការពារ​បូរណ​ភាព​ទឹកដី ដោយមិនខ្លាចនឿយអត់និងបូជាអាយុជីវិត ចំពោះជាតិមាតុភូមិនិងប្រជាពលរដ្ឋ ដែល​ ចោរសៀមចូលមកឈ្លានពាន មកលើបូរណភាពទឹកដី កម្ពុជា ពិសេសនៅ តំបន់ ប្រាសាទ​តាមាន់​តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ។

ព្រះតេជគុណ បានបញ្ជាក់ថា គ្រប់សកម្មភាពរបស់ វីរយុទ្ធជន វីរយុទ្ធនារី នៅសមរភូមិជួរមុខ ត្រូវ​បាន​ ព្រះសង្ឃនិងពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន បានធ្វើការតាមដាន គ្រប់សកម្មភាព ទាំងលើការ ត្រៀម​ប្រយុទ្ធ និងស្បៀងហូបចុក ទើបថ្ងៃនេះជាលើក ទី២ ព្រះសង្ឃ បងប្អូនពលរដ្ឋក្នុងខេត្ត បាន​នាំយកអំណោយ ជាស្បៀងអាហារ មក គាំទ្រជូនដល់វីរយុទ្ធជនវីរយុទ្ធនារី ជាសក្ខីភាព ។

សូមបញ្ជាក់ថា ក្រៅពីក្រុមការងារផ្ដល់អំណោយស្បៀងអាហារ ភេសជ្ជៈ នៅតាមអង្គភាព​គោល​ដៅ ​រួចមក ក្រុមការងារជាសប្បុរសជនបាន បន្តចែកថវិកាផ្ទាល់ខ្លួនផ្ទាល់អង្គភាព ជូនដល់​វីរ​យុទ្ធជន យុទ្ធនារី ដែលឈរជើងទាំងជាង១០គោលដៅ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm