កងកម្លាំងRSFនៅស៊ូដង់ ត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្សជាង ៤០នាក់ ក្នុងការវាយប្រហារលើជំរំ Darfur

2025/08/12 09:14:16 pm        75

ក្រុមសកម្មជនក្នុងតំបន់ បាននិយាយថា កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័សរបស់ប្រទេសស៊ូដង់ (RSF) បានសម្លាប់ជនស៊ីវិលជាង ៤០នាក់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារលើជំរំភៀសខ្លួន នៅទីក្រុង El Fasher ភាគខាងជើងតំបន់ Darfur កាលពីថ្ងៃចន្ទ។

គណៈកម្មាធិការតស៊ូនៃទីក្រុង El Fasher ដែលជាក្រុមសកម្មជនប្រឆាំងសង្គ្រាម បាននិយាយនៅក្នុង    សេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារលើជំរំ Abu Shouk រួមមានការបាញ់ផ្លោង និងការប្រហារជីវិតមនុស្ស នៅក្នុងផ្ទះរបស់ពួកគេ។ ក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមទៀត គឺបន្ទប់សង្គ្រោះបន្ទាន់ Abu Shouk Camp បានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងតិច ៤០នាក់ និងរបួស ១៩នាក់។

ការវាយប្រហារនេះ បានកើតឡើង នៅពេលដែលកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងក្រុមសម្ព័ន្ធមិត្ត បាននិយាយថា ពួកគេបានវាយបកទៅលើការវាយប្រហារដ៏ច្រើនសន្ធឹកសន្ធាប់ដោយកងយោធាប៉ារ៉ាគំាទ្ររហ័ស (RSF) ទៅលើទីក្រុងនេះ។ កងទ័ព និងសម្ព័ន្ធមិត្ត បានអះអាងថា បានធ្វើឲ្យកងកម្លាំង RSF ខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយបានសម្លាប់ប្រយុទ្ធជនជាង ២០០នាក់ និងបំផ្លាញ ឬចាប់យកយានប្រយុទ្ធរាប់សិបគ្រឿង។

អ្នកស្រុកបាននិយាយថា ការប្រយុទ្ធគ្នា បានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទ ដោយកងកម្លាំង RSF បានបាញ់ផ្លោងយ៉ាងខ្លាំងក្លា នៅក្នុងតំបន់ជាច្រើន ក្នុងនោះមានទីបញ្ជាការកងទ័ព និងជំរំ Abu Shouk មុនពេលការវាយលុកជើងគោក បានចាប់ផ្តើមពីភាគខាងកើត ភាគអាគ្នេយ៍ និងភាគខាងជើងរបស់ទីក្រុងនេះ។

ភ្លាមៗនោះ កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) មិនបានធ្វើអត្ថាធិប្បាយអំពីការចោទប្រកាន់នេះទេ។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        134
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        135
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm