ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បានជួយសង្រ្គោះជីវិតប្រជាជន៤ដងធំៗ

2022/01/17 09:55:47 pm        971

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានស្រោចស្រង់ជីវិតប្រជាជនពីសោដនាធកម្មធំៗចំនួន ៤ដង។

ឯកឧត្តមបណ្ឌិត បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារយុវជនស្រុកបាធាយ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជា​ត្រូវមាន​មោទនភាព​ចំពោះគណបក្សប្រជាជនកម្ពុជា ​ពីព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនបាន ទី១.ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវការ​កាប់​សម្លាប់ជីវិតប្រជាជនខ្លួនឯងយ៉ាងរង្គាល ​នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបាន១ថ្ងៃនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងត្រូវពួក​ឃាតករនេះ​យក​ទៅ​សម្លាប់​ចោលដោយមិនរើសមុខ។ ទី២.ក្រោយការផ្តួលរំលំរបបប៉ុលពតភ្លាម គណបក្សបាន​ខិតខំក​សាងប្រទេសជាតិពីបាតដៃទទេ​ ពីសេសបានកសាងឡើងវិញ នូវខឿនសេដ្ឋកិច្ច​ និងកសិកម្ម ដោយ​សង្រ្គោះប្រជាជនឱ្យរួចផុតពី​គ្រោះធម្មជាតិ និងស្លាប់ដោយការខ្វះស្បៀងអាហារ។ ទី៣. បានសង្រ្គោះជីវិតខ្មែរ ពីការច្បាំងសម្លាប់ខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវខុស​សន្តិភាព១០០% ពេញផ្ទៃប្រទេស នាឆ្នាំ១៩៩៨។ និងទី៤. បាន​ជួយ​សង្រ្គោះជីវិត​ប្រជាជន​ពី​ការ​ស្លាប់ដោយសារជំងឺកូវីដ-១៩ ដ៏កាច​សាហាវ​ប្រចាំ​សតវត្ស តាមរយៈការសម្រេចចិត្តយ៉ាងត្រឹមត្រូវ​ក្នុងការស្វែករកវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ​យ៉ាងសំបូរបែប និង​ទាន់ពេលវេលា ព្រមទាំងបាន​ទិញថ្នាំ សម្ភារៈ ​បរិក្ខា​រ​ពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រកប​ដោយប្រសិទ្ធភាព។

ប្រសិនជាគ្មានវ៉ាក់សាំង ថ្នាំព្យបាល​ និងការចាត់វិធានការទាន់ពេលវេលា​ក្នុងការគ្រប់គ្រង និង​ទប់ស្កាត់​ការរីក​រាលដាលជំងឺកូវីដ-១៩ នោះជីវិតប្រជាពលរដ្ឋច្រើន​ម៉ឺន​នាក់​ថែមទៀត​អាចនឹង​ត្រូវបាត់បង់ ហើយក៏គ្មានទេ ការបើកនិងស្តាសេដ្ឋកិច្ច មុខរបរ ​និងការងារឡើងវិញ។

ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ​ សម្តេចតេជោ ​បានយកជីវិតកូន ​និងចៅរបស់ខ្លួនធ្វើជាគំរូ ដើម្បី​បង្ហាញអំពីភាពជឿជាក់​ទៅលើវ៉ាក់សាំងនានា ​និងវិធីសាស្ត្រ​ព្យាបាលនានាដល់មហាជន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានស្នើសុំឱ្យប្រជាជន​កត់សំគាល់​ផងដែរថា ​ក្នុងអំឡុងពេល កូវីដ-១៩ នេះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបាន​ស្នើសុំឱ្យបរទេសជួយផ្តល់​វ៉ាក់សាំង​កូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ ​គឺថែមទាំងបានស្នើសុំឱ្យបរទេសផ្តាច់ជំនួយ ឬដាក់​ទណ្ឌកម្មលើកម្ពុជា ​ក្នុងគោលបំណងធ្វើឱ្យប្រជាជនដែលកំពុងតែរងផល​ប៉ះពាល់ខ្លាំង ដោយ​សារកូវីដ-១៩ហើយនោះ ​កាន់តែរងផលប៉ះពាល់បន្ថែម។ ​អ្នកនយោបាយបែបនេះ គឺជាអ្នក​នយោបាយ​ដែលគ្មានគុណធម៌​ និងសុជីវធម៌ចំពោះប្រជាជន ​និងជាតិខ្លួនឯង ដោយស្រេកឃ្លានចង់​ឃើញ​តែប្រជាជនខ្លួនឯងរងទុក្ខវេទនា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមជួយ​ការ​ងារ​គណបក្សថ្នាក់ខ្លួនឱ្យបានល្អ ​ជាពិសេសគឺត្រូវខិតខំជួយបំរើប្រជាជនឱ្យបានល្អ ពីព្រោះ​គណបក្ស​ប្រជាជនកម្ពុជា​យើងរក្សាបានប្រៀបឈ្នះកន្លងមកនេះ​ គឺដោយសារតែមន្ត្រីគណបក្ស​យើង​មានគុណធម៌ សុជីវធម៌ ​កសាងអំពើល្អ ​មានសាមគ្គីភាព ​និងតែងតែចាត់ទុកប្រយោជន៍​ប្រជាជនជាធំ។ សូមមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់​ចូលរួមយ៉ាង​សកម្មជាមួយអាជ្ញាធរមាន សមត្ថកិច្ច​សហការរៀបចំការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទាន់ពេល ​និង​សូមរួមគ្នា​បំផុស និង​បន្តអនុវត្តឱ្យបាន ​នូវវិធានការ ៣កុំ ៣ការពារ ​របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm