សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ពន្យារពេលរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ

2025/08/12 10:03:43 pm        271

ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលគ្រោងរៀបចំនាអំឡុងខែកញ្ញា ខាងមុខ នឹងត្រូវលើកពេល ក្រោមមូលហេតុសភាពការណ៍នៅពេលបច្ចុប្បន្នតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃ។ នេះបើតាមលិខិត ប្រកាសរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ។

សេចក្តីប្រកាសរបស់សហព័ន្ធ បានបញ្ជាក់ថា ដោយយោងតាមសភាពការណ៍តាមព្រំដែនបច្ចុប្បន្នមិនទាន់ស្ងប់ស្ងាត់ទៅរកសភាពដើម សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា សុំពន្យាពេលការរៀបចំការប្រកួតកីឡាកាយវប្បកម្មនិងលំហាត់ប្រាណជ្រើសរើសជើងឯកថ្នាក់ ជាតិឆ្នាំ២០២៥ ដែលគ្រោងរៀបចំនាថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងសារជាថ្មី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ប្រធានសមាគមន៍ ក្លិប រាជធានីខេត្ត ក្រុមកីឡាករ-កីឡាការិនី និងអ្នកស្រឡាញ់វិស័យកីឡាកាយវប្បកម្មនិងលំហាត់ប្រាណទាំងអស់ មេត្តាចូលរួមអនុវត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជ្រាបជាព័ត៌មាន។

លោកស្រី អេមី អគ្គលេខាធិការ បានបញ្ជាក់ផងដែរថា ទោះជាមានការពន្យាពេលការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ក៏ដោយ សហព័ន្ធនៅតែមាន ផែនការអភិវឌ្ឈធនធានកីឡាករ កីឡាការិនី ផងដែរ។លោកស្រី បានបន្ថែមថា កន្លងមកសហព័ន្ធបានរៀបចំសិក្ខាសាលា ស្តីអំពីច្បាប់ហាមឃាត់ការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា(Doping) ដល់មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ពីព្រោះថា មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទំាងអស់ត្រូវយល់ដឹងឱ្យបានកាន់តែច្បាស់ ដើម្បីឱ្យពួកគាត់ជៀសវាងការប្រើប្រាស់ពីសារធាតុហាមឃាត់ក្នុងការប្រកួតប្រជែង។

គួរបញ្ជាក់ថា តាមផែនការអភិវឌ្ឈប្រចាំឆ្នាំ ដោយទទួលបានកញ្ចប់ថវិការឧបត្ថមពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា តែងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួន ដើម្បីស្វែងរកអ្នកមានទេពកោសល្យ សម្រាប់តំណាងជាតិត្រៀមការប្រកួតអន្តរជាតិ នាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm