កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះបណ្តុះបណ្តាលមុខវិជ្ជាសង្គ្រោះបឋមដល់​អ្នកស្ម័គ្រចិត្ត​ក្នុង​ស្រុក​កណ្តៀង

2025/08/12 10:15:20 pm        387

មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាន​បន្ត​បើក​វគ្គ​បណ្តុះ​បណ្តាល​មូល​ដ្ឋាន​ជូន​ដល់​អ្នក​ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្នុងឃុំកោះជុំ ស្រុកកណ្ដៀង ចំនួន២៣នាក់ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណសាលាឃុំកោះជុំ ដោយមានការធ្វើបង្ហាញពីលោកទេព រ៉ុម លោកស្រីកែ ធឿន លោកព្រឹល គឹមសួរ និងកញ្ញា ចក់ សុខរើន ដែលជាគ្រូបង្គោលប្រចាំសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ លើប្រធានបទសំខាន់ៗរួមមាន ៖ ១.ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ២. គោលការណ៍គ្រឹះទាំង ៧ របស់ចលនា ៣. ការប្រើប្រាស់បដិរូបកាកបាទក្រហម ៤. ប្រវត្តិកាកបាទក្រហមកម្ពុជា ៥. តួនាទី ភារកិច្ចអ្នកស្ម័គ្រចិត្តកាកបាទក្រហម ៦. ការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ៧.លើកកម្ពស់សុវត្ថិភាពចរាចរណ៍ និង៨. វិជ្ជាសង្គ្រោះបឋម និងសុខភាព ។

ក្នុងឱកាសនោះដែរ គ្រូឧទ្ទេសបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ជូនចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងយកចំណេះដឹងថ្មីៗទៅធ្វើការផ្សព្វផ្សាយបន្តដល់ សហគមន៍រៀងៗខ្លួន ។

វគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងដើម្បីពង្រឹងនិងពង្រីករចនាសម្ព័ន្ធកាកបាទក្រហមកម្ពុជាចាប់ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានដើម្បីឈានទៅសម្រេចបានទិសដៅយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជាដែលមានសម្តេចមហាក្សត្រី មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាគឺឆ្នាំ២០២០ ដល់២០៣០ ក្នុង១ផ្ទះត្រូវមានអ្នកចេះមុខវិជ្ជាសង្គ្រោះបឋមម្នាក់ ដើម្បីជួយដល់ជីវិតជនរងជនរងគ្រោះ ដូចជាករណីខ្យល់គ គាំងបេះដូង គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ពីលើដើមឈើ ស្លាក់ចំណីអាហារនិងករណីលង់ទឹកជាដើម។ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលបណ្តុះបណ្តាលហើយនោះនឹងក្លាយជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជានៅគ្រប់មូលដ្ឋាន។

លោក ព្រឹល គឹមសួរ មន្ត្រីគ្រប់គ្រងអ្នកស្ម័គ្រចិត្តនិងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនដល់អ្នកស្ម័គ្រចិត្តចំនួន៧លើក មានអ្នកចូលរួមសរុបជិត៣០០នាក់ ។ ហើយសង្ឃឹមថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនឹងយកទៅអនុវត្ត បានត្រឹមត្រូវតាមតួនាទីភារកិច្ច និងតាមក្បួនខ្នាតនីមួយៗនៃវិជ្ជាសង្គ្រោះបឋម និងដើម្បីត្រៀមខ្លួនក្នុងការសង្គ្រោះជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm