របាយការណ៍របស់ UN៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការធ្វើទារុណកម្មជាប្រព័ន្ធ

2025/08/12 11:37:08 pm        65

ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញនៅថ្ងៃអង្គារ (ទី១២ ខែសីហា) នេះថា ពួកគេបានរកឃើញភស្តុតាងពីការធ្វើទារុណកម្មជាប្រព័ន្ធ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងដឹងអត្តសញ្ញាណជនល្មើសជាន់ខ្ពស់មួយចំនួន។

យន្តការស៊ើបអង្កេតឯករាជ្យ សម្រាប់សហភាពមីយ៉ាន់ម៉ា (IIIM) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដើម្បីវិភាគភស្តុតាងនៃការរំលោភធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ បានឲ្យដឹងថា ជនរងគ្រោះត្រូវរងការវាយដំ ឆក់ខ្សែភ្លើង ការច្របាច់ក និងទម្រង់នៃការធ្វើទារុណកម្មផ្សេងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍អមដោយរបាយការណ៍មាន ១៦ទំព័រ ប្រធានផ្នែកយន្តការ លោក Nicholas Koumjian បានឲ្យដឹងថា៖ «យើងបានរកឃើញភស្តុតាងសំខាន់ៗ ដោយរួមមានទាំងសក្ខីកម្មពីសាក្សីផងដែរ ដែលបង្ហាញពីការធ្វើទារុណកម្មជាប្រព័ន្ធ នៅកន្លែងឃុំឃាំងរបស់សហភាពមីយ៉ាន់ម៉ា»។

របាយការណ៍នោះបានរៀបរាប់ទៀតថា ការធ្វើទារុណកម្ម ជួនកាលបណ្តាលឲ្យស្លាប់ ដោយបន្ថែមថា កុមារដែលជារឿយៗត្រូវបានឃុំខ្លួនដោយខុសច្បាប់តំណាងឲ្យឪពុកម្តាយដែលបាត់ខ្លួនរបស់ពួកគេ ស្ថិតក្នុងចំណោមអ្នករងទារុណកម្មទាំងនោះ។ ហើយរបាយការណ៍បានបញ្ជាក់ថា រដ្ឋាភិបាលគាំទ្រដោយយោធា មិនបានឆ្លើយតបឡើយ ចំពោះសំណើជាង ២០លើកពីក្រុមរបស់ UN ដើម្បីសុំព័ត៌មាន អំពីឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់នេះ និងសំណើចូលទៅកាន់ប្រទេសនេះ។

របបយោធា ប្រាប់ថា ខ្លួនមានកាតព្វកិច្ចធានាសន្តិភាព និងសន្តិសុខ។ របបនេះបានបដិសេធថា អំពើឃោរឃៅនានា មិនបានកើតមានឡើយ ហើយបានទម្លាក់កំហុសទៅលើ «ភេរវករ» ថា បានបង្កឲ្យមានភាពចលាចល។

គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរ ចាប់តាំងពីមានរដ្ឋប្រហារយោធាឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ជាអ្វីដែលបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលរហូតមកដល់ពេលនេះ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm