រញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ កើតឡើងនៅ Papua ភាគខាងកើតឥណ្ឌូនេស៊ី តែគ្មានការព្រមានអំពីរលកយក្សស៊ូណាមិ

2025/08/13 12:23:08 am        61

រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានកើតឡើងនៅតំបន់ Papua ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នាថ្ងៃអង្គារ (ទី១២ ខែសីហា) នេះ ប៉ុន្តែស្ថាប័នអង្កេត បានឲ្យដឹងថា មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ។

បើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា ចំណុចកណ្តាលនៃរញ្ជួយដីដែលបានកើតឡើងនៅម៉ោងប្រហែល ៥:២៤នាទីល្ងាច (ម៉ោងក្នុងស្រុក) ស្ថិតនៅចម្ងាយប្រហែល ១៩៣គីឡូម៉ែត្រ នៅភាគពាយព្យនៃទីក្រុង Jayapura ដែលជាទីរួមខេត្ត និងទីក្រុងធំជាងគេ នៅតំបន់ Papua នេះ។

ជម្រៅនៃការរញ្ជួយ ស្ថិតនៅ ១០គីឡូម៉ែត្រ។ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិ នៅតំបន់ប៉ាស៊ីហ្វិក បានប្រាប់ថា គ្មានការគំរាមកំហែងពីការមានរលកយក្សស៊ូណាមិទេ។ ហើយភា្លមៗនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនោះឡើយ។ មុននេះ USGS បានដាក់កម្រិតរញ្ជួយដល់ ៦,៥រ៉ិចទ័រ មុនពេលកែប្រែនៅក្រោមនោះបន្តិច។

ប្រទេសឥណ្ឌូនេស៊ី ជួបប្រទះនឹងរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសនេះ ស្ថិតនៅលើអ្វីដែលគេហៅថា Pacific Ring of Fire (កងភ្នំភ្លើងប៉ាស៊ីហ្វិក) ជារង្វង់នៃសកម្មភាពរញ្ជួយខ្លាំងក្លាដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក ជាទីដែលបន្ទះតិកតូនិកប្រសព្វគ្នា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm