កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​វត្ថុធាតុដើម ចេញពី​កៅស៊ូ​កាន់តែច្រើន​

2022/01/18 12:03:53 am        774

ភ្នំពេញ៖ កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត និង​រោងចក្រ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ចេញពី​កៅស៊ូ មាន​ជាច្រើន​ទៀត ដែល​យើង​អាច​រំពឹងថា នឹង​ស្រូបយក​សក្តានុពល​ជ័រកៅស៊ូ​ក្នុងស្រុក សម្រាប់​បម្រើ​ផ្គត់ផ្គង់​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​កាន់តែច្រើន​។​

​​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​លើកឡើងថា ចំពោះ​សមិទ្ធផល​ដែល​មាន​នាពេលកន្លងមក ក៏​ដូច​បច្ចុប្បន្ន គឺ​បាន​កើត​ចេញ​ក្រោម​ការ​ខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល ក្នុងការ​ទាកទាញ​អ្នកវិនិយោគ និង​ការផ្តល់ លក្ខណៈ អំណោយផល​គ្រប់បែបយ៉ាង ជាពិសេស​ការ​លើកកម្ពស់​ដល់​អ្នកវិនិយោគ ដែល​កំពុងដំណើរការ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម ក្នុងស្រុក​ជាដើម​។​

​​​លោក​ឧកញ៉ា បន្តថា ជុំវិញ​ការវិនិយោគ​ចំពោះ​រោងចក្រ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម ចេញពី​ជ័រកៅស៊ូ​នេះ បើតាម​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា យើង​នឹងមាន​រោងចក្រ​បង្កើត​ថ្មី ២ ទៅ ៣ក្រុមហ៊ុន​ទៀត បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំងនោះ​កំពុង​សាងសង់ ដូច្នេះ​ក្រោយពីសាងសង់​រួច ក្រុមហ៊ុន​ទាំងនោះ​នឹង​ត្រូវការ​ជ័រកៅស៊ូ​ក្នុងស្រុក​កាន់តែច្រើន សម្រាប់​យកទៅ​បម្រើ​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម ដែលជា​ផ្នែក មួយ​យ៉ាងសំខាន់ ព្រោះ​មិន​ត្រឹមតែ​ជួយ​ដល់​កម្លាំង​បម្រើ​ក្នុង​រោងចក្រ ឬ​កម្លាំង​ពលកម្ម​នៅក្នុង​ការដាំដុះ​ជាដើម​ប៉ុណ្ណោះ​ទេ គឺ​ផ្តល់ឱកាស​ដល់ដៃ​គូរ​វិនិយោគ​ផ្នែក​កៅស៊ូ នឹង​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ដាំ​ដុះ​កៅស៊ូ​ក្នុងស្រុក ដែល​បាន​កំពុង​រង់ចាំ​ជា​យូរ​មកហើយ។​

​​ទាក់ទង​កិច្ច​ដំណើរ​រោងចក្រ​ផលិត​សំបក​កង់​នេះ​ ឯកឧត្ដម ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​នវានុវត្តន៍ ថ្លែង​ឲ្យ​ដឹងថា នាពេល​កន្លងមកនេះ កម្ពុជា​ទទួលបាន​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​គ្រប់​ប្រទេស​មាន ចំនួន​ពីរ ក្នុងនោះ​ក្រុមហ៊ុន សាន់ដិ​ន អិន​ដាស​ស្ទី (Sandien Industry) បើក​ដំណើរការ​នៅ​ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ជិត ៣៣ លាន​ដុល្លារ​អាមេរិក និង​ក្រុមហ៊ុន CART TIRE CO., LTD វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ​បាវិត ខេត្តស្វាយរៀង មាន​ទុនវិនិយោគ ប្រមាណ ១៥លាន​ដុល្លារ​អាមេរិក ដែល​ក្រុមហ៊ុន​ម​ទាំងពីរ​កំពុងដំណើរកា​រ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​សូមបញ្ជាក់ថា​៖ ជុំវិញ​ការផលិត​សំបក​កង់​រថយន្ត​រប​ស់​ក្រុមហ៊ុន​ទាំងពីរ ក្នុងនោះ​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះ ក្រុមហ៊ុន CART TIRE CO., LTD បានចាប់ផ្តើម​អនុវត្ត​ក្នុង​ខ្សែ​ផលិតកម្ម​ពេញលេញ ក្នុង​ការផលិត​សំបក​កង់​រថយន្ត នៅក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស ឈី​លូ​បាវិត ក្នុង​ទឹកដី​ខេត្ត​ស្វាយរៀង ក្នុងនោះ ​សម្រាប់​ជំហាន​ដំបូង ក្រុមហ៊ុន​មួយ​នេះ​គ្រោង​ផលិត សំបក​កង់​រថយន្ត​ចំនួន​ប្រមាណ ៥លាន​សំបក​កង់ ក្នុង​មួយ​ឆ្នាំ និង​កើន​ឡើង​ដល់ ៩លាន​សំបក​កង់​ថែមទៀត នៅ​ក្នុង​ផែនការ បន្តបន្ទាប់ ដោយ​គ្រោង​នាំចេញ​ទៅកាន់​ទីផ្សារ អាមេរិក និង​អឺរ៉ុប​ជាដើម​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm