រូបភាពវីដេអូឃ្លីបចេញដោយក្រសួងការពារជាតិរុស្ស៊ី ឃើញទាហានរុស្ស៊ីគ្រវីទង់ជាតិរបស់ពួកគេនៅភូមិ Yablunivka របស់អ៊ុយក្រែន ដែលរុស្ស៊ីនិយាយថា ពួកគេដណ្តើមបានកាលពីថ្ងៃទី ៩ ខែសីហា ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងថតវីដេអូថាជាភូមិ Yablunivka ពីអគារ ប្លង់ផ្លូវ និងទន្លេ ដែលបានផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។
ទីភ្នាក់ការព័ត៌មានរដ្ឋរុស្ស៊ី រាយការណ៍កាលពីថ្ងៃទី ៩ ខែសីហាថា កងកម្លាំងទីក្រុងម៉ូស្គូ ដណ្តើមកាន់កាប់បានភូមិ Yablunivka ។
កងកម្លាំងរុស្ស៊ី បានព្យាយាមរុលទៅមុខភ្លាមៗចូលទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែនជិតទីក្រុងរ៉ែ Dobropillia នៅក្នុងចំណាត់ការមួយ ដែលពួកគេរៀបចំឡើង ដើម្បីបង្កើនសម្ពាធលើអ៊ុយក្រែនឲ្យបោះបង់ទឹកដីរបស់ខ្លួន ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីរុស្ស៊ីត្រៀមនឹងជួបគ្នា ដើម្បីព្យាយាមបញ្ចប់សង្រ្គាមអ៊ុយក្រែន ៕