និស្សិតនៅតំបន់ហ្កាហ្សាអះអាងថា សង្រ្គាមរបស់អ៊ីស្រាអែលបានប្លន់ការសិក្សារបស់ពួកគេ

2025/08/13 03:44:21 am        31

យុវតី Maha Ali ដែលជានិស្សិតមួយរូបនៅតំបន់ហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន បានប្លន់យកការសិក្សារបស់ពួកគេ ។

ស្ថាប័នអប់រំ ធ្លាប់ផ្តល់ជាមាគ៌ាសម្រាប់អនាគតភ្លឺស្វាងដល់និស្សិតហ្កាហ្សា ប៉ុន្តែឥឡូវវាបានប្រែក្លាយជាទីជម្រកសម្រាប់ជនប៉ាឡេស្ទីនដូចជាយុវតី Ali ។

យុវតី Ali និយាយថា ក្នុងនាមជាយុវតីមួយរូប ពួកយើងចង់សិក្សា និងបន្តអនាគតរបស់ពួកយើង រស់រានដូចជាមនុស្សដទៃនៅបរទេសដែលអាចរស់នៅតាមជីវិតសាមញ្ញារបស់ពួកគេ ។ ឥឡូវពួកយើងរស់នៅទីនេះ បង្កាត់ភ្លើង ដឹកទឹក និងរស់នៅក្នុងជីវិតដែលអាចកាត់យល់បាន ។

យុវតី Ali គឺជានិស្សិតថ្នាក់អនុបណ្ឌិតដែលប្តេជ្ញាចិត្តក្លាយជាអ្នកសារព័ត៌មាន ប៉ុន្តែដូចគ្នានឹងនិស្សិតផ្សេងទៀតដែរ យុវតីរូបនេះមានមហិច្ឆិតាមួយគត់នាពេលឥឡូវនេះ គឺស្វែងរកអាហារ ពេលដែលភាពអត់ឃ្លានកើនឡើង ។

យុវតី Aliនិយាយថា បច្ចុប្បន្នពួកយើងគិតម្យ៉ាងគត់ពីវិធីសាស្រ្តស្វែងម៉្សៅធ្វើនំបុ័ង ឬវិធីស្វែងរកទឹកផឹក នេះគឺជារឿងម្យ៉ាងគិតដែលពួកយើងគិតនៅក្នុងសម័យសង្រ្គាម ។ ពួកយើងលែងគិតទៀតហើយពីវិធីដែលពួកយើងអាចធ្វើដំណើរទៅបរទេស ពីព្រោះថា ព្រំដែនបានបិទអស់ទៅហើយ ។ ពួកយើងគ្មានជម្រើសផ្សេងនោះទេ ប៉ុន្តែត្រូវរៀនរស់នៅក្នុងការសម្លាប់រង្គាលមួយនេះ ។

យោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ(UN)កាលពីខែកក្កដា បានឲ្យដឹងថា ស្ថាប័នអប់រំហ្កាហ្សាប្រហែល ៩៧ភាគរយ រងការខូចខាត ក្នុងនោះ ៩១ភាគរយ ត្រូវការសាងសង់ឡើងវិញទាំងស្រុង ដើម្បីអាចដំណើរការម្តងទៀតបាន ។

រដ្ឋមន្រ្តីក្រសួងអប់រំប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលថា បានបំផ្លិចបំផ្លាញជាប្រព័ន្ធលើស្ថាប័នអប់រំ ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm