បក្សភឿថៃ ស្នើឱ្យតុលាការធម្មនុញ្ញពន្យាពេលសេចក្ដីសម្រេចលើជោគវាសនារបស់នាយករដ្ឋមន្ត្រី Paetongtarn ៦ខែ ព្រោះបារម្ភពីវិបត្តិធ្ងន់ធ្ងរ

2025/08/13 05:03:53 pm        240

សមាជិកសភាបគណក្សភឿថៃ ជំរុញឱ្យតុលាការធម្មនុញ្ញពន្យារពេលចេញសេចក្ដីសម្រេច លើសំណុំរឿងលោកស្រី Paetongtarn ដែលត្រូវបានព្យួរពីតំណែង ស្របពេលមានវិបត្តិនយោបាយធ្ងន់ធ្ងរ ដោយបង្កើតឲ្យមានភាពទំនេរនៃអំណាចនិងអស្ថិរភាព ។គណបក្សនេះ ត្រៀមផែនការគាំទ្រ ខណៈសេចក្ដីសម្រេចរបស់តុលាការ គំរាមកំហែងដល់ការក្ដោបក្តាប់អំណាចរបស់គ្រួសារ Shinawatra ។

ប្រទេសថៃកំពុងស្ថិតនៅលើមាត់ជ្រោះនៃព្យុះនយោបាយ ព្រោះសេចក្តីសម្រេចរបស់តុលាការដ៏សំខាន់គំរាមកំហែងការផ្លាស់ប្ដូរដល់ការក្ដោបក្ដាប់អំណាចរបស់គ្រួសារ Shinawatra ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ សមាជិកសភាគណបក្សភឿថៃ លោកបណ្ឌិត ឆឺតឆៃ ថាន់ធីស៊ីរិ (Cherdchai Tantisiri)បានទាមទារឱ្យតុលាការធម្មនុញ្ញពន្យារពេលក្នុងការចេញសាលក្រមរបស់ខ្លួនលើជោគវាសនារបស់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ដែលត្រូវព្យួរតំណែង។

លោក ឆឺតឆៃ អំពាវនាវឱ្យពន្យារពេលលើសំណុំរឿងនាយករដ្ឋមន្ត្រីរយៈពេល៦ខែ ហើយងាកទៅផ្តោតលើវិបត្តិដែលកំពុងបន្តរួបរឹតប្រទេសនេះ។

សំណុំរឿងដែលគាំទ្រដោយព្រឹទ្ធសភាបានបង្ខំឱ្យផ្អាកតួនាទីរបស់លោកស្រី Paetongtarn រួចហើយ ដោយធ្វើឲ្យភាពទំនេរនៃអំណាចមិនច្បាស់លាស់។អស្ថិរភាពនេះកាន់តែហុចផលអាក្រក់ដល់ស្ថានការណ៍ព្រំដែនកាន់តែតានតឹងរួចទៅហើយជាមួយប្រទេសកម្ពុជា ក្រោយការប៉ះទង្គិចដ៏បង្ហូរឈាមរយៈពេល៤ថ្ងៃ និងបទឈប់បាញ់ដ៏ផុយស្រួយកាលពីថ្ងៃទី ២៨ ខែកក្កដា។ ពេលនេះប្រទេសថៃកំពុងប្រឈមនឹងវិបត្តិមួយទៀត។ជាថ្មីម្ដងទៀតគ្រួសារ Shinawatra ស្ថិតនៅចំណុចកណ្តាលនៃព្យុះនយោបាយរបស់ប្រទេសថៃ។ចន្លោះពេលនេះដល់ថ្ងៃទី ៩ ខែកញ្ញា សាលក្រមសំខាន់ៗចំនួនបីនឹងកំណត់ពីអនាគតនយោបាយរបស់ពួកគេ។គណបក្សភឿថៃ លើកឡើងថាការពន្យារពេលចេញចេក្ដីសម្រេចនេះ គឺជារឿងចាំបាច់ណាស់ ដោយសារតែប្រទេសនេះកំពុងប្រឈមនឹងស្ថានភាពលំបាក៕



អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm