អតីតស្ត្រីទីមួយរបស់កូរ៉េខាងត្បូង ត្រូវបានដាក់ពន្ធនាគារបន្ទាប់ពីតុលាការចេញដីកា

2025/08/13 05:16:00 pm        242

អតីតស្ត្រីទី១របស់ប្រទេសកូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានចាប់ខ្លួន បន្ទាប់ពីតុលាការកាលពីល្ងាចថ្ងៃអង្គារ ទី១២ សីហា បានចេញដីកាចាប់ខ្លួនលោកស្រី បន្ទាប់ពីមានការចោទប្រកាន់ពីបទពុករលួយ ដែលលោកស្រីបានច្រានចោល។

លោកស្រី Kim គឺជាអតីតស្ត្រីទីមួយតែម្នាក់គត់របស់ប្រទេសកូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួន ដោយរួមជាមួយស្វាមីលោកស្រី អតីតប្រធានាធិបតី លោក Yoon Suk Yeol នៅក្នុងពន្ធនាគារ ខណៈលោកប្រឈមនឹងការជម្រះក្តីបន្ទាប់ពីការបណ្តេញលោកចេញពីតំណែងកាលពីខែមេសា ជុំវិញបំណងដាក់ច្បាប់អាជ្ញាសឹកដែលបរាជ័យកាលពីខែធ្នូ កន្លងទៅ។ លោកស្រី Kim ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ បានឱនគោរពនៅពេលទៅដល់តុលាការ ប៉ុន្តែមិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ឬធ្វើសេចក្តីថ្លែងការណ៍ណាមួយទេ។ បន្ទាប់ពីសវនាការបានបញ្ចប់ លោកស្រីបានចាកចេញទៅរង់ចាំសេចក្តីសម្រេចនៅមណ្ឌលឃុំឃាំងក្នុងទីក្រុងសេអ៊ូល។

រដ្ឋអាជ្ញាពិសេសដែលត្រូវបានតែងតាំងកាលពីដើមខែមិថុនា បាននិយាយនៅក្នុងសារខ្លីមួយថា តុលាការបានចេញដីកាសម្រាប់ការឃុំខ្លួនលោកស្រី Kim។ លោកស្រី Kim ក៏ត្រូវបានចោទប្រកាន់ពីបទទទួលកាបូបម៉ាក Chanel ចំនួនពីរដែលរួមគ្នាមានតម្លៃ២០លានវ៉ុន និងខ្សែកពេជ្រមួយខ្សែពីក្រុមមួយជាសំណូកថ្នូរទៅនឹងផលប្រយោជន៍អាជីវកម្ម។ ការចោទប្រកាន់លើលោកស្រី ដែលត្រូវកាត់ទោសដាក់ពន្ធនាគាររាប់ឆ្នាំ មានរាប់ចាប់ពីការក្លែងបន្លំភាគហ៊ុន រហូតដល់ការស៊ីសំណូក និងការជ្រៀតជ្រែកដោយខុសច្បាប់ពាក់ព័ន្ធនឹងម្ចាស់អាជីវកម្ម ឥស្សរជនសាសនា និងឈ្មួញកណ្តាលដែលមានអំណាចនយោបាយ។

អ្នកនាំពាក្យនៃក្រុមរដ្ឋអាជ្ញាពិសេសបាននិយាយក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារថា រដ្ឋអាជ្ញាបានស្វែងរកចាប់ខ្លួនលោកស្រី Kim ដោយសារតែហានិភ័យនៃការបំផ្លាញភស្តុតាង និងការជ្រៀតជ្រែកក្នុងការស៊ើបអង្កេត។

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm       
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm