ទាហានអ៊ុយក្រែន មានចិត្តសង្ស័យលើបទឈប់បាញ់ឆាប់រហ័ស ហើយបដិសេធមិនសម្បទានទឹកដី

2025/08/13 05:18:50 pm        140

កងទាហានអ៊ុយក្រែន ដែលត្រៀមលក្ខណៈប្រយុទ្ធគ្រប់ពេលនៅទីតាំងហ្វឹកហ្វឺន បាននិយាយថា ពួកគេមានជំនឿចិត្តតិចតួចណាស់លើការរំពឹងទុកសម្រាប់បទឈប់បាញ់ឆាប់រហ័ស ហើយកងកម្លាំងជាច្រើនបានច្រានចោលការលើកឡើងដែលថា ទីក្រុងគីវ គួរតែបោះបង់ចោលទឹកដីដែលវាយដណ្ដើមយកមកវិញបានដោយលំបាករបស់ខ្លួន ទៅឱ្យរុស្ស៊ី។

សារព័ត៌មានរ៉យទ័របានទៅសម្ភាសកងទ័ពនៅមូលដ្ឋានហ្វឹកហ្វឺនចំនួន ២កន្លែងនៅតំបន់ Kharkiv ភាគឦសានក្នុងសប្តាហ៍នេះ ដោយអ្នកទាំងនោះនៅតែមានមានចិត្តសង្ស័យលើការបញ្ឈប់ការប្រយុទ្ធដ៏ឆាប់រហ័សណាមួយ ហើយក៏បន្តបដិសេធមិនសម្បទានទឹកដីឡើយ ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំដែលគ្រោងទុកនៅរដ្ឋអាឡាស្កា រវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី លោក Vladimir Putin។

មេបញ្ជាការម្នាក់នៃមូលដ្ឋានហ្វឹកហ្វឺនអ៊ុយក្រែន បានប្រាប់កិច្ចសម្ភាសន៍រ៉យទ័រដោយចោទជាសំណួរថា៖ "ប្រគល់ទឹកដីឱ្យអ្នកណា? ប្រគល់ដើម្បីអ្វី?"។ ទាហានម្នាក់នៅអង្គភាពលេខ៥៨ របស់អ៊ុយក្រែនបាននិយាយថា៖ "គ្រប់មាគ៌ាឆ្ពោះទៅរកសន្តិភាពគឺត្រូវកសាងឡើងតាមរយៈកិច្ចចរចា ប៉ុន្តែមិនគិតឡើយថាថ្ងៃស្អែកនឹងមានសន្តិភាពភ្លាមនោះ ពីព្រោះខ្មាំងនៅតែបន្តរុលចូលរហូត"។

ក្រុមហ្វឹកហ្វឺនក្នុងកងទ័ពអ៊ុយក្រែនផ្សេងទៀតនៅតំបន់ Kharkiv ក៏បានប្រាប់កិច្ចសម្ភាសន៍រ៉យទ័រថា ពួកគេស្វាគមន៍បទឈប់បាញ់ណាស់ ប៉ុន្តែនិយាយថា វិមានក្រឹមឡាំង ប្រហែលនឹងត្រូវតែបង្ខំឱ្យបង្កើតសន្តិភាព។ អ៊ុយក្រែនបារម្ភថា មេដឹកនាំអាំមេរិក-រុស្ស៊ី អាចប្រើប្រាស់កិច្ចប្រជុំកំពូលរបស់ពួកគេនៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីកំណត់លក្ខខណ្ឌសន្តិភាព និងបង្ខំទីក្រុងគីវ ឱ្យបោះបង់ចោលទឹកដី ជាអ្វីដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានច្រានចោលទាំងស្រុង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm