កូរ៉េខាងជើង​បញ្ជាក់​ថា ​ខ្លួន​បាន​បាញ់​មី​ស៊ី​ល​យុទ្ធសាស្ត្រ​ប្រើ​ទូរបញ្ជា

2022/01/18 05:03:49 pm        379

​កូរ៉េខាងជើង​៖ កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បាន​បាញ់​មី​ស៊ី​ល​យុទ្ធសាស្ត្រ​ប្រើ​ទូរបញ្ជា​ចំនួន ​២​គ្រាប់​កាល​ពី​មួយ​ថ្ងៃមុន​ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ជាក់លាក់​នៃ​ប្រព័ន្ធ​អាវុធ​នោះ​។ ការ​បាញ់​កាលពី​ថ្ងៃ​ចន្ទដែល​កូរ៉េខាងត្បូង​បាន​ហៅថា ​ជាមី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លីគឺជា​អាវុធ​ទី​៤ ​របស់​កូរ៉េខាងជើងដែល​បាន​សាកល្បង​នៅក្នុង​ខែ​នេះ ខណៈដែល​ទីក្រុង​ព្យុងយ៉ាង​បញ្ចេញ​សាច់ដុំ​យោធា​របស់​ខ្លួន ស្រប​ពេល​មិន​អើពើ​នឹង​សំណើ​សុំ​ជួប​ចរចា​ពី​សហរដ្ឋអាមេរិក​។

​ទោះបីជា​រង​ទណ្ឌកម្ម​ពី​អន្តរជាតិ​យ៉ាងណាក្ដី ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​អាវុធ​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំនេះ រួម​ទាំង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង ខណៈ​មេដឹកនាំ Kim Jong Un ព្យាយាម​ពង្រឹង​វិស័យ​យោធា​ឲ្យ​ដល់​គោលដៅ​របស់​លោក​។​ ​ខណៈ​ព្យាយាម​ទប់​ផ្នែក​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បិទ​ប្រទេស​ដោយ​ខ្លួនឯង​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ប្រទេស​កូរ៉េខាងជើង​ដែល​ក្រីក្រ​មិនបាន​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ជួប​ពិភាក្សា​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​ទេ ខណៈ​បង្កើន​ការសាកល្បង​អាវុធ​ទ្វេដង និង​ប្តេជ្ញា​ថា​នឹង​ឆ្លើយតប​កាន់​តែ​ខ្លាំង និង​ជាក់លាក់ទៅនឹង​ការប៉ុនប៉ង​ណាមួយ​មកលើ​ខ្លួន​។ ​ការ​បាញ់​នេះ​ធ្វើឡើង​ក្នុង​ពេលវេលា​ដ៏​រសើប​មួយ​នៅក្នុង​តំបន់ ដោយ​ប្រទេស​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​តែមួយគត់​របស់​កូរ៉េខាងជើង​ នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវរងា​នៅ​ខែក្រោយ ហើយ​កូរ៉េខាងត្បូង​នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែមីនា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm