អ៊ីស្រាអែលអាចបញ្ជូនអ្នកចរចាទៅកាតា ដើម្បីពិភាក្សាការដោះលែងចំណាប់ខ្មាំងទាំងអស់ និងបញ្ចប់សង្គ្រាមហ្កាហ្សា

2025/08/13 05:26:21 pm        183

យោងតាមការរាយការណ៍របស់ទូរទស្សន៍អ៊ីស្រាអែលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ អ៊ីស្រាអែលអាចនឹងបញ្ជូនអ្នកចរចាទៅកាន់ទីក្រុង Doha ប្រទេសកាតា ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងទូលំទូលាយក្នុងការដោះលែងចំណាប់ខ្មាំងក្នុងដៃក្រុមហាម៉ាស និងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ខណៈបណ្ដារដ្ឋអារ៉ាប់ និងសហរដ្ឋអាមេរិក ក៏ជំរុញឱ្យមានកិច្ចព្រមព្រៀងចុងក្រោយដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២២ ខែដែរ។  

កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា បានបង្ហាញសញ្ញាថា ក្រុមមន្ត្រីមិនបានបោះបង់ការរំពឹងទុកនៃកិច្ចព្រមព្រៀងនោះទេ ទោះមានការខ្វែងគំនិតគ្នានាពេលថ្មីៗនេះក្នុងការចរចាជុំវិញបទឈប់បាញ់មួយកាលពីខែមុនក៏ដោយ។ បន្ទាប់ពីកិច្ចចរចារបានដួលរលំ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានអនុម័តផែនការមួយដើម្បីដណ្តើមយកទីក្រុងហ្កាហ្សា ដែលនឹងចាប់ផ្តើមនៅក្នុងខែតុលា ដោយរំពឹងថាប្រតិបត្តិការនឹងបន្តជាច្រើនខែ។

ប៉ុន្តែផែនការនោះក៏ហាក់ដូចជាបានបង្កើតភាពបន្ទាន់ជាថ្មី ក៏ដូចជាឱកាសកិច្ចពិភាក្សាជាថ្មី។ ភាគីពាក់ព័ន្ធត្រូវបានគេរាយការណ៍ថាបានទទួលស្គាល់ថា គម្លាតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតែមានច្រើន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បង្ហាញថាការចរចាអាចចាប់ផ្តើមឡើងវិញ។      

សារព័ត៌មានប៉ុស្តិ៍លេខ១២ ( Channel 12 )របស់អ៊ីស្រាអែល បានរាយការណ៍ដោយដកស្រង់ប្រភពពីរដឹងបញ្ហានេះថា កិច្ចព្រមព្រៀងដ៏ទូលំទូលាយ ដែលក្រុមអ្នកចរចារបស់អ៊ីស្រាអែលកំពុងសម្លឹងមើល នឹងរួមមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ការបញ្ចប់សង្គ្រាម ការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សាស្ទ្រីប និងការរៀបចំសម្រាប់អភិបាលកិច្ចក្រោយសង្គ្រាមក្នុងដែនដីរងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        233
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        275
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm