កម្ពុជាក្រើនរំលឹកឲ្យថៃគោរពបទឈប់បាញ់ និង​បន្ត​អំពាវនាវ​ឲ្យ​ដោះលែង​ទាហាន​ខ្មែរ​១៨​នាក់​ដែល​ថៃ​ចាប់ទៅ មកកម្ពុជាវិញឲ្យបានឆាប់

2025/08/13 05:49:21 pm        483

អ្នក​នាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បាន​ប្រាប់​ទៅ​ភាគី​ថៃ​គប្បី​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់នូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា និងត្រូវ​ប្រកាន់​ខ្ជាប់​ខ្ជួន​នូវ​គោលការណ៍​ឯ​កភាពគ្នាទាំង ១៣ចំណុច ក្នុងកិច្ចប្រជុំ GBC ហើយ​ត្រូវ​តែ​ធ្វើ​ការ​ដោះលែង​ទាហាន​ខ្មែរ​ដែលថៃ​ចាប់​ទៅ​ដោយ​ខុស​ច្បាប់​នោះមកកម្ពុជា​វិញ​ឲ្យ​បាន​ឆាប់​ស្រប​ទៅ​តាម​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២៥​នេះ​លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ច និង​ឥត​ងាក់​រេ​ក្នុ​​ងការអនុវត្តនូវបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយភាគីថៃ ដូច្នេះភាគី​ថៃ​ត្រូវ​តែ​គោរព និងសហការនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃការឯកភាពគ្នានូវក្នុងកិច្ចប្រជុំ GBC និងកិច្ចប្រជុំកម្រិតភូមិភាគ RBC នេះ ឲ្យបានពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដូច​អ្វី​ដែល​សហគមន៍​អន្តរជាតិបានដឹងបានឮមកហើយនោះ។

លោកជំទាវ ម៉ាលី សុជាតា បានប្រាប់ទៅ​ភាគីថៃថា «​ការ​អនុវត្ត​បទ​ឈប់​បាញ់​បាន​ពេញ​លេញ​របស់​​ភាគី​ទាំងសងខាង(កម្ពុជា-ថៃ) នឹងធ្វើឲ្យ​បរិយាកាស​មាន​ភាព​អំណោយ​ផល​ឆ្ពោះ​ទៅ​ការ​នាំ​មក​វិញ​នូវសុខសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វី​មិន​ត្រឹម​តែ​ប្រជាជន យើងទំាងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភាពលោក​ទាំង​មូល​ចង់​ឃើញ​ផង​ដែរ​តាម​រយៈ​ចេញ​សារសម្តែង ការអបអរសាទរ និងគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និង​លទ្ធ​ផល​ជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC»។

តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានអំពាវនាវជាថ្មីម្តងទៀត ផង​ដែរ ដោយទាមទារ​ឲ្យ​ភាគី​ថៃ​ធ្វើការ​ដោះលែង​ទាហាន​កម្ពុជា​ចំនួន​១៨​នាក់​ដែល​ថៃ​ចាប់​ទៅ​មក​កម្ពុជាវិញជាបន្ទាន់ ខណៈ​មកដល់​ពេ​ល​នេះ​គឺ​មាន​រយៈពេល១៥​ថ្ងៃ​ហើយ​ដែល​ពួក​ទាហានថៃ​ចាប់​ពួក​គេទៅ​ដោយខុសច្បាប់ពេលដែលកំពុងអនុវត្តបទឈប់បាញ់នោះ។

លោកជំទាវម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្រោយបទឈប់បាញ់ភ្លាមៗចាប់តាំងពីថ្ងៃទី២៩ ខែក​​​ក្កដា រហូតមកដល់ថ្ងៃ ទី១៣ ខែសីហានេះ គឺមានរយៈពេល១៥​ថ្ងៃ​ហើយ​ដែល​កង​កម្លាំង​របស់​កម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ ដូច្នេះកម្ពុជានៅ​តែ​បន្ត​ទាមទារ​យ៉ាង​ទទូច​ឲ្យភាគីថៃឆាប់ បញ្ជូនកងទ័ព​កម្ពុជា​ដែល​ខ្លួន​ចាប់​ទៅ​នោះ​ប្រគល់​មកក​ម្ពុជា​វិញជា​បន្ទាន់​ស្រប​ទៅ​តាម​ច្បាប់មនុស្សធម៌អន្តរជាតិ និងស្របទៅតាមការអំពាវនាវយ៉ាង​ទទូច​របស់​ស្ថាប័ន​អន្តរជាតិ​។

លោកជំទាវម៉ាលី សុជាតា បានលើកឡើងថែមទៀតថា«ក្រសួងការពារជាតិ កងយោធពលខេមរ ភូមិន្ទ រួមទាំងសហគមន៍អន្តរជាតិនៅតែបន្តទាមទាររហូតដល់ភាគីថៃគោរព និង​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកឲ្យសមាជិក និងក្រុមគ្រួសារ​យើង​ណា​ម្នាក់​ចោល និងឯកោជាដាច់ខាត»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm