អ៊ីស្រាអែល សម្លាប់ពលរដ្ឋហ្កាហ្សា រាប់សិបនាក់ ខណៈអន្តរជាតិរិះគន់ទុក្ខវេទនាដែលមិនអាចនឹកស្មានដល់

2025/08/13 10:15:18 pm        140

យោងតាមក្រុមគ្រូពេទ្យបានឱ្យដឹងកាលពីថ្ងៃអង្គារ (១២ សីហា) ថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនលើសពី ៧០នាក់ នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ក្នុងពេល ២៤ម៉ោងកន្លងទៅនោះ បន្ថែមពីលើការស្លាប់របស់មនុស្សមួយចំនួន រួមទាំងកុមារអាយុ ៦ឆ្នាំម្នាក់ ដោយសារតែភាពអត់ឃ្លានដ៏មហន្តរាយ។

អ្នកដែលត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ រួមមានអ្នកស្វែងរកជំនួយជិត ២០នាក់ ហើយកើតឡើងខណៈដែលសហភាពអឺរ៉ុប និងប្រទេសចំនួន២៦ រួមទាំងកាណាដា បារាំង និងចក្រភពអង់គ្លេស បានថ្កោលទោសខ្លាំងៗចំពោះ "កម្រិតដែលមិនអាចនឹកស្មានដល់" នៃភាពឈឺចាប់ទុក្ខវេទនាក្នុងហ្កាហ្សា ហើយបានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីបញ្ឈប់ និងបញ្ចៀសទុរ្ភិក្ស ដែលកំពុងកើតឡើងក្នុងទឹកដីប៉ាឡេស្ទីនដ៏តូចចង្អៀត ដែលហែកហួរដោយសង្រ្គាមមួយនេះ។

អ្នកដែលរួចជីវិតពីការវាយប្រហារចុងក្រោយបំផុតលើអ្នកស្វែងរកជំនួយ នៅជិតច្រកឆ្លងកាត់ Zikim នៅភាគខាងជើងហ្កាហ្សានេះ បានពណ៌នាពីទិដ្ឋភាពដ៏រន្ធត់នៃការបង្ហូរឈាមគ្រប់ទីកន្លែង។ ការសម្លាប់នៅច្រក Zikim បានធ្វើឱ្យចំនួនការស្លាប់នៃអ្នកស្វែងរកជំនួយ ឡើងដល់ជិត ១.៨៤០នាក់ ចាប់តាំងពីចុងខែឧសភាមក នៅពេលមូលនិធិហ្កាហ្សា GHF គាំទ្រដោយអាមេរិក ចាប់ផ្តើមប្រតិបត្តិការនៅហ្កាហ្សា។

ក្រសួងសុខាភិបាលរបស់ហ្កាហ្សា បាននិយាយនៅថ្ងៃអង្គារថា មនុស្សមួយចំនួនទៀតបានស្លាប់ដោយសារទុរ្ភិក្សក្នុងពេល ២៤ម៉ោងកន្លងទៅនោះ ដែលនាំឱ្យចំនួនសរុបនៃការស្លាប់ដែលទាក់ទងនឹងភាពអត់ឃ្លាន ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែលមក បានកើនឡើងដល់ជិត ២៣០នាក់ ហើយជនរងគ្រោះរួមមានកុមារជាង ១០០នាក់៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm