នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់៖ ផែនការរបស់មេដឹកនាំអ៊ីស្រាអែលលោក Netanyahu ត្រូវបានខូច

2025/08/13 10:21:19 pm        294

នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក Christopher Luxon នៅថ្ងៃពុធ (ទី១៣ ខែសីហា) នេះ បាននិយាយថា មេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu បាន «ខូចផែនការ» របស់លោក ខណៈដែលប្រទេសនេះថ្លឹងថ្លែងថា តើត្រូវទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដែរ ឬយ៉ាងណា។

លោក Luxon បានប្រាប់អ្នកសារព័ត៌មានថា កង្វះនៃលំហូរជំនួយមនុស្សធម៌ ការផ្លាស់ទីលំនៅមនុស្សដោយបង្ខំ និងការបញ្ចូលតំបន់ហ្កាហ្សាជាដែនដីឧបសម្ព័ន្ធ គឺជារឿងដ៏គួរឲ្យរន្ធត់ និងមិនអាចទទួលយកបានទាំងស្រុង ដោយបញ្ជាក់ថា លោក Netanyahu បានទៅកាន់តែឆ្ងាយពីគោលបំណងដើមហើយ។ លោក Luxon ដែលជាអ្នកដឹកនាំរដ្ឋាភិបាលចម្រុះកណ្តាល-ស្តាំនិយម បានបន្ថែមថា៖ «ខ្ញុំគិតថា គាត់ (លោក Netanyahu) បានខូចខាតផែនការដើម។ អ្វីដែលយើងកំពុងមើលឃើញពេញមួយយប់ ពោលគឺការវាយប្រហារលើទីក្រុងហ្កាហ្សា គឺជាការមិនអាចទទួលយកបានទាំងស្រុង»។

នៅដើមសប្តាហ៍នេះ លោក Luxon បានប្រាប់ថា នូវ៉ែលហ្សេឡង់កំពុងពិចារណាថា តើត្រូវទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដែរ ឬយ៉ាងណា។ កាលពីថ្ងៃចន្ទ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសនេះ គឺអូស្ត្រាលី បានចូលរួមជាមួយកាណាដា ចក្រភពអង់គ្លេស និងបារាំង ក្នុងការប្រកាសថា ខ្លួននឹងធ្វើការទទួលស្គាល់ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ នាខែកញ្ញា។

អង់គ្លេស កាណាដា អូស្ត្រាលី និងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនរបស់ប្រទេសទាំងនេះ បានលើកឡើងកាលពីថ្ងៃអង្គារថា វិបត្តិមនុស្សធម៌ នៅតំបន់ហ្កាហ្សា បានឈានដល់ «កម្រិតមិនអាចនឹកស្មានដល់» ដោយបានអំពាវនាវឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យមានការផ្តល់ជំនួយ ដោយមិនមានការរឹតបន្តឹងចូលទៅក្នុងដែនដីប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាមមួយនេះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        18
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        5
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm