ក្រុមការងារអន្តរក្រសួងប្រជុំគ្នារកវិធានការអនុវត្ត នៃការរៀបចំគុណវុឌ្ឍិគ្រូបង្រៀន និងដោះ​ស្រាយ​បញ្ហា​ប្រឈមខ្វះគ្រូបង្រៀន

2025/08/13 10:42:00 pm        843

ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនចំណេះទូទៅនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ រាជ​រដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា ប្រើប្រាស់​គ្រូជាប់​កិច្ច​សន្យា​នៅ​តាម​កម្រិត​បឋម​សិក្សា និងគ្រូបង្រៀនម៉ោងបន្ថែមនៅកម្រិតមធ្យមសិក្សា។ ដើម្បីពង្រឹង​ប្រសិទ្ធ​ភាព​ក្នុង​ការ​អនុវត្ត ការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ រាជ​រដ្ឋាភិបាល បានដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការជ្រើសរើស និង​ប្រើប្រាស់​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​ចំណេះ​ទូទៅ។

កិច្ចប្រជុំនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំ​ការ​ក្រសួង​មុខងារសាធារណៈ បានដឹកនាំកិច្ច​ប្រជុំ​ពិភាក្សា​ចំពោះវិ​ធានការ​អនុវត្ត​នៃ​ការ​រៀបចំ​គុណ​វុឌ្ឍិគ្រូបង្រៀន និងដោះស្រាយបញ្ហាប្រឈមខ្វះគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ នៅ​ទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញនៃក្រសួងមុខងារសាធារណៈ, ក្រសួងអប់រំ យុវជន និងកីឡា, តំណាងក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ក្នុងប្រសាសន៍ចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្តម យក់ ប៊ុនណា បានលើកឡើងថា "កិច្ចការដែលយើងប្រជុំនាពេលនេះ ដោយសារមានគោលការណ៍ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី និងមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការងារបន្តបន្ទាប់ ក្នុងដំណើរការនៃឆ្នាំសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលខាងមុខផង។ ដូច្នេះយើងប្រជុំនាពេលនេះ ជាការដោះស្រាយគ្នា ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ដែលអាចធ្វើទៅបាន សម្រាប់ជួយគាំទ្រទៅដល់ដំណើរការរបស់សាលារៀន ដែលមានតម្រូវការប្រើប្រាស់គ្រូបង្រៀនរបស់យើង។"

កិច្ចប្រជុំនារសៀលនេះ បានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈចំនួន២ រួមមាន៖ របៀបវារៈទី១៖ (១)អនុក្រឹត្យស្តីពីការរៀបចំគុណវុឌ្ឍិនៃគ្រូបង្រៀន, (២)សារាចរស្តីពីការបន្តសុពលភាពជូនគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ រយៈពេល ២ឆ្នាំ, (៣)ការបណ្តុះបណ្តាលគរុកោសល្យ និងការបំប៉នជូនគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ និង (៤)ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន។ រីឯរបៀបវារៈទី២ អង្គប្រជុំបានពិភាក្សាទៅលើសំណើសុំគោលការណ៍ប្រើប្រាស់គ្រូជាប់កិច្ចសន្យា សម្រាប់ប្រើនៅសាលាបឋមសិក្សា និងថ្នាក់សមាហរណកម្មមួយចំនួន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។

បន្ទាប់ពីបានស្តាប់នូវមតិរបស់អង្គប្រជុំយ៉ាងផុសផុសរួចមក ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យក្រុមការងារពាក់ព័ន្ធ បន្តការពិភាក្សា តាក់តែង ស្របទៅតាមគោលការណ៍កំណត់នៃនីតិវិធីបទដ្ឋានគតិយុត្ត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm