ឯកឧត្តមបណ្ឌិត លី ធុជ ស្នើឱ្យក្រុមនិស្សិតចិនដែល​មកទស្សនកិច្ចនៅកម្ពុជា គាំទ្រ និង​ផ្សព្វផ្សាយ​ពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់កម្ពុជាកន្លងមក ជាពិសេស​ការងារ​បោសសម្អាតមីន

2025/08/13 11:06:53 pm        383

ឯកឧត្តម​​បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បាន​ស្នើ​ឱ្យ​ក្រុម​និស្សិតចិន​ដែល​​មកទស្សនកិច្ចនៅកម្ពុជា ចូលរួមគាំទ្រ និងផ្សព្វផ្សាយពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និ​​ង​សមិទ្ធផលសម្រេចបានរបស់កម្ពុជានាពេលកន្លងមក ជាពិសេសការងារបោសសម្អាតមីន ។

ការស្នើឡើងនេះក្នុងខណះ ឯកឧត្តម​​បានទទួល ស្វាគមន៍​ចំពោះ​ដំណើរ​ទស្ស​នកិច្ច​របស់​ក្រុម​និស្សិត​ចិន​​ដែល​កំពុង​សិក្សានៅ​សហរដ្ឋ​អាមេរិក​ នៃក្រុមផ្សព្វផ្សាយសន្តិភាពសកល (Global Peace Advo cates Team) និងមូល​និធិអាប៉ូឡូ (Apollo Foundation) ដែល​បាន​មក​សិក្សា​ឈ្វេង​យល់​អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នាវេលាថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២៥ នៅ​ទី​ស្នាក់ការអាជ្ញាធរមីន។ 

ដំណើរ​ទស្សនកិច្ច​នេះ​ ប្រព្រឹត្ត​ទៅ​ក្រោម​ការ​សម្រប សម្រួល​របស់​ក្រុមហ៊ុន​ Global Sunshine Group ដែល​បាន​និង​កំពុង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុងដំណើរទស្សនកិច្ចនេះ អាជ្ញាធរមីន បាន​ធ្វើបទបង្ហាញសង្ខេបអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនរយៈពេលជាង ៣០ឆ្នាំ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគាំពារដល់សុខសន្តិភាពនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការងារបោសសម្អាត​មីន និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ​គឺជាកិច្ចការមួយចាំបាច់បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រ​ដល់​ការ​ស្តារ​ឡើង​វិញ​នូវសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន ប៉ុន្តែការបោស​សម្អាត​មីន​នេះ ​អាចដំណើរការបានគ្រប់ ជ្រុងជ្រោយ គឺដោយសារ​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ​ ក្រោមនយោយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហា​មីន​ដែល​នៅ​សេស​សល់​រាជ​រដ្ឋាភិបាល អាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបន្តគាំទ្រ និង​ដឹកនាំឥតងាករេ ជាមួយ​នឹង​ការដាក់ចេញនូវចក្ខុវិស័យការយកចិត្តទុកដាក់​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ដែលអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមដល់ក្រុមនិស្សិតចិនថា ដើម្បី​អាច​ឱ្យ​កម្ពុជា​សម្រេច​នូវ​គោលដៅរបស់ខ្លួន ការរួមចំណែករបស់ប្រទេសជា​មិត្ត​ដៃគូអភិវឌ្ឍន៍ និង​សប្បុរសជន​នានា​ ពិត​ជា​មាន​សារៈសំខាន់ណាស់ ក្នុងការដោះស្រាយហានិភ័យនៃសំណល់ជាតិ ផ្ទុះពី​សង្រ្គាម​ដែល​នៅ​សេស​សល់។

ក្នុងឱកាស​នោះ​ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យក្រុមនិស្សិតចិនដែល​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​គាំទ្រ និងចូលរួមផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធ ផលសម្រេច​បាន​របស់​កម្ពុជា​នា​ពេល​កន្លងមកក្នុងនោះ​រួមទាំងការងារបោសសម្អាតមីនផងដែរ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm