រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងក្រសួងការងារ បើកកិច្ចប្រជុំជំរុញកិច្ចសហការជួយពលរដ្ឋវិលពីប្រទេសថៃឱ្យបានល្អបំផុត

2025/08/13 11:54:16 pm        222

ភ្នំពេញ៖ប្រតិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអនុសាសន៍តម្រង់ទិសប្រកបដោយគតិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការងារក្រសួងមហាផ្ទៃ។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី លើការងារសម្របសម្រួលទទួលដំណើរវិលពីប្រទេសថៃរបស់ពលរដ្ឋខ្មែរ យ៉ាងរលូន និងប្រកបដោយភាពកក់ក្ដៅ ទោះបីជាពួកគាត់មានការខ្វះខាតឯកសារក៏ដោយ។ 

ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងជំរុញការសម្របសម្រួលផ្ដល់សេវាឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានស្របតាមច្បាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បង្ហាញការលើកទឹកចិត្ត និងគាំទ្រក្រសួងការងារ ដែលបានដាក់ចេញការសម្របសម្រួលជាមួយរោងចក្រ សហគ្រាសទទួលពាក្យចូលបម្រើការងារពីពលរដ្ឋខ្មែរវិលពីប្រទេសថៃដោយពុំតម្រូវយកឯកសារចាំបាច់។ 

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំយន្តការសហការផ្លាស់ប្ដូរព័ត៌មាន បង្ការទប់ស្កាត់បញ្ហាប្រឈម និងដាក់ចេញដំណោះស្រាយឱ្យបានសមស្រប សម្រាប់រយៈពេលតទៅមុខជាយុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រងដំណើរចេញនិងចូលរបស់ពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមច្បាប់។ 

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖គិតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ មានពលរដ្ឋខ្មែរវិលពីប្រទេសថៃជាង៩០ម៉ឺននាក់ហើយ ដោយតួលេខនេះ ត្រូវបានឯកភាពគ្នាកំណត់យ៉ាងជាក់លាក់រវាងស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វារព្រំដែន។ 

ឯកឧត្តម ហេង សួរ ក្រសួងការងារ បានកំណត់មុខសញ្ញាពលរដ្ឋវិលពីប្រទេសថៃជា៣ក្រុម រួមមាន ទី១-មាន២៥ ម៉ឺននាក់ ជាក្រុមមានអាយុលើស៤៥ឆ្នាំ ដែលមានគោលដៅទីផ្សារការងារក្នុងវិស័យកសិកម្ម និងសហគ្រាសតាមមូលដ្ឋាន ទី២-មានប្រមាណ៥ម៉ឺននាក់ជាក្រុមកុមារនៅជាមួយឪពុកម្ដាយនិងត្រូវសម្របសម្រួលជាមួយក្រសួងអប់រំនិងយុវជន និងកីឡា ដើម្បីចូលសិក្សាតាមសាលារៀន និងទី៣-គឺក្រុមពេញកកម្លាំងសម្រាប់ប្រឡូកក្នុងទីផ្សារការងារ និងពង្រឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ទៀតថា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ និងព្រៃវែង ជាខេត្តមានពលរដ្ឋធ្វើការងារនៅប្រទេសថៃច្រើន និងបានវិលមកវិញច្រើនជាងគេ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ដែលបានដឹកនាំសម្របសម្រួលឱ្យរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចច្រកទ្វារព្រំដែន រៀបចំទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់លំនៅឋានប្រកបដោយភាពកក់ក្ដៅ រហូតពលរដ្ឋខ្លះហូរទឹកភ្នែកស្ញប់ស្ញែងនឹងការខិតខំរបស់មន្រ្តីគ្រប់ផ្នែក។ 

បន្ទាប់ពីបានដឹកនាំមន្ត្រីចុះផ្ទាល់ចូលរួមទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋតាមបណ្ដាច្រកទ្វារព្រំដែន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏បានរំលេចពីសកម្មភាពរួមចំណែកយ៉ាងសកម្ម និងគួរឱ្យកោតសរសើររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ខេត្តបាត់ដំបង ដែលបានចូលរួមយ៉ាងសកម្មជាមួយមន្រ្តី និងអាជ្ញាធរ រហូតទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីតំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM និងអង្គការពលកម្មអន្តរជាតិ ILO។ 

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ពេលនេះមន្រ្តីក្រសួងការងារ បានចុះផ្សព្វផ្សាយទីផ្សារការងារ និងប្រមូលព័ត៌មានពីពលរដ្ឋ នៅតាមឃុំ សង្កាត់ជាង៤០០ហើយ ក្នុងចំណោមផែនការជាង១០០ពាន់ឃុំ សង្កាត់ ដើម្បីកំណត់គោលដៅសម្របសម្រួលឱ្យតំណាងរោងចក្រសហគ្រាសចុះជួបសម្ភាស បន្ថែមលើការទំនាក់ទំនងតាមលេខទូរសព្ទ១២៩៧ ដែលជាមធ្យមទទួលបានការហៅចូលសម្ភាស ជាង១ពាន់នាក់ ក្នុងមួយថ្ងៃ។ 

ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃ និងលើកទឹកចិត្តខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមពីការដាក់ចេញយន្តការថ្មីៗដើម្បីរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលដោយខុសច្បាប់ និងត្រៀមទទួលការផ្ដល់ធាតុចូល និងធ្វើការងារជាមួយក្រសួងការងារបន្ថែមទៀត។

ក្នុងកាលៈទេសៈនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនដែរថា ឯកឧត្តម បានណែនាំរដ្ឋបាលរាជធានី ខេត្ត ខិតខំដឹកនាំការសម្របសម្រួល និងបង្កលក្ខណៈ ជំរុញការរៀបចំឯកសារ គាំទ្រឱ្យកុមារជាកូនចៅពលរដ្ឋវិលពីប្រទេសថៃ ចូលសិក្សារៀនសូត្រនៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា និងទាន់ឆ្នាំសិក្សា។

ពាក់ព័ន្ធកិច្ចសហការផ្ដល់ព័ត៌មានអំពីទីផ្សារការងារជូនពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ត្រៀមគាំទ្រជាមួយក្រសួងការងារ ដោយនឹងណែនាំឱ្យថ្នាក់ដឹកនាំក្រុមការងារចុះគ្រប់មូលដ្ឋាន រួមទាំងខេត្តបាត់ដំបង និងព្រៃវែង រៀបចំព័ត៌មានដែល បញ្ជូនមកពីក្រសួងការងារ ដើម្បីបញ្ចូលជារបៀបវារៈ ត្រូវអនុវត្តផ្សព្វផ្សាយគ្រប់ពេលចុះមូលដ្ឋានជួបប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm