អ៊ីរ៉ង់អំពាវនាវឲ្យមានការឆ្លើយតបរបស់អន្តរជាតិចំពោះឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា

2025/08/13 11:56:40 pm        56

កងឆ្មាំបដិវត្តន៍ឥស្លាម  (IRGC) ដែលជាអង្គភាពយោធាសម្រាំងរបស់អ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការស្លាប់របស់អ្នកយកព័ត៌មានទូរទស្សន៍ Al Jazeera នៅក្នុងការវាយប្រហាររបស់   អ៊ីស្រាអែលថា អ៊ីរ៉ង់អំពាវនាវដល់សហគមន៍ពិភពលោកឲ្យបញ្ឈប់ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។ 

សារព័ត៌មាន Defa Press បានដកស្រង់សេចក្តីថ្លែងការណ៍ថា៖«អង្គភាពឆ្មាំបដិវត្តន៍ឥស្លាម អំពាវនាវដល់ប្រទេសទាំងអស់នៅលើពិភពលោក និងអង្គការពាក់ព័ន្ធដែលមានបេសកកម្មតស៊ូមតិសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន កុំឲ្យនៅស្ងៀមចំពោះឧក្រិដ្ឋកម្មរបស់របបជ្វីហ្វ កុំលើកលែងទោសឲ្យអំពើឃោរឃៅ ទាមទារឲ្យបញ្ឈប់សកម្មភាពរបស់ពួកគេ និងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកកាសែត នៅតំបន់ហ្កាហ្សា»។

យោងតាមសេចក្តីថ្លែងការណ៍ យោធាអ៊ីស្រាអែល បានកំណត់គោលដៅដោយចេតនាទៅលើតង់អ្នកសារព័ត៌មានមួយ ដើម្បីលាក់បាំងព័ត៌មានអំពីទំហំនៃឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។

នាពេលមុននេះ ប៉ុស្តិ៍ទូរទស្សន៍របស់ប្រទេសកាតា បានរាយការណ៍ពីការស្លាប់របស់អ្នកយកព័ត៌មានរបស់ខ្លួនចំនួន ៤នាក់ នៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល។ ជនរងគ្រោះ គឺជាអ្នកយកព័ត៌មាន Anas al-Sharif និង Mohamed Qureiqa ក៏ដូចជាអ្នកថតរូប Ibrahim Zaher និង Mohammed Noufal។ ក្រោយមក អ្នកថតរូបម្នាក់ទៀតពីទូរទស្សន៍នេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីអ្នកស្លាប់។ នៅពេលដែលការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល ដែលបានធ្វើឡើងភ្លាមៗ មុនពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុក អ្នកកាសែតទាំងអស់ គឺស្ថិតនៅក្នុងតង់ ដែលមានទីតាំងនៅច្រកចូលមន្ទីរពេទ្យ Al-Shifa។ ការវាយប្រហារនោះ បានសម្លាប់មនុស្ស ៧នាក់។

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        1
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm