អង្គការសហប្រជាជាតិ៖ ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឈម​រដូវរងា ស្រប​ពេល​មាន​វិបត្តិ​មនុស្សធម៌​

2022/01/18 11:14:40 am        411

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ប្រឈម​នឹង​អាកាសធាតុ​ត្រជាក់​ដ៏​លំបាកបំផុតរបស់​ពួកគេ ខណៈ​ប្រទេស​នេះធ្លាក់​ចូលក្នុង​វិបត្តិ​មនុស្សធម៌​កាន់តែ​ធ្ងន់ធ្ងរយ៉ាង​ឆាប់រហ័ស ក្រោយ​ពួក​តា​លី​បង់​ដណ្ដើម​គ្រប់គ្រង​ប្រទេស​នេះ​កាលពី​ឆ្នាំមុន​។ ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ជំនួយ​បរទេស​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​កំពុង​ទ្រុឌទ្រោម​រួច​ស្រាប់​ទៅហើយ នៅពេល​ក្រុម​ឧទ្ទាម​តា​លី​បង់ក្ដោប​ក្ដាប់​អំណាចកាល​ពី​ពាក់កណ្ដាល​ខែសីហា ឆ្នាំ២០២១​ ស្របពេល​កងទ័ព​អាមេរិក និង​សម្ព័ន្ធ​ណា​តូ​ចាក​ចេញពី​ប្រទេស​នេះ​យ៉ាង​តក់ក្រហល់។​

​សហគមន៍​អន្តរជាតិ​បាន​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​បរទេស និង​ផ្អាក​ការផ្ដល់​មូលនិធិដោយ​មិន​ចង់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​តា​លី​បង់ ដោយ​សារតែ​ការដឹកនាំដ៏​សាហាវ​ឃោ​ឃៅ ការបិទ​សិទ្ធិសេរីភាព​ស្ត្រី​មិន​ឲ្យ​ចេញទៅ​ធ្វើការ និង​មិន​ឲ្យ​ក្មេងស្រី​មានឱកាស​ទទួល​បានកា​រ​សិក្សាអប់រំរបស់​ក្រុម​នេះ អំឡុង​ការដឹកនាំ​ប្រទេស​កាលពី​ ២០ឆ្នាំមុន​។ ​ដោយសារតែ​កង្វះ​មូលនិធិ​ដែល​ចាំបាច់​សម្រាប់​ការផ្គត់ផ្គង់​អាហារ​ប្រចាំថ្ងៃ ពេលនេះ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថានកំពុង​ប្រឈម​នឹង​ភាពអត់ឃ្លាន​ធ្ងន់ធ្ងរ ហើយ​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ភៀសខ្លួន​ស្នាក់នៅ​ក្នុង​ជំរំ​តង់ ស្របពេល​មានការ​គំរាមកំហែង​ពី​វិបត្តិ​វីរុស COVID-19 និងភាពរាំងស្ងួត ព្រមទាំង​ខ្វះខាត​ថវិកា កំណើន​អតិផរណា និង​ទំនិញ​ឡើង​ថ្លៃដល់​ទៅ​ជាង ៥០% ខ្ពស់ជាង​កាលពី​ ២​ខែ​មុន​។​

​ពួកគេ​ដុត​សំរាម និង​ផ្លា​ស្ទិ​ក​ដើម្បី​ចម្អិន​អាហារ និង​អាំងភ្លើង​ពេល​រងា ហើយ​ពេលខ្លះ​ពួកគេ​ដុត​មែក​ឈើដោយសារតែពុំមាន​អូស​គ្រប់គ្រាន់​។ ពួកគេ​ត្រូវ​ស្នាក់​នៅក្នុង​បន្ទប់​តូចចង្អៀត និង​មានទឹក​ស្រក់​ចេញពី​ពិដាន​នៃ​បន្ទប់​ចាស់ៗ​។ ​ទីភ្នាក់ងារ​ជនភៀសខ្លួនរបស់​អង្គការ​សហប្រជាជាតិហៅ​កាត់​ថា UNCHR បាន​ព្រមាន​ថា ប្រជាជន​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​សរុប ​កំពុង​ប្រឈម​នឹង​ភាពអត់ឃ្លាន​ធ្ងន់ធ្ងរ និង​ជិត ​៩​លាន​នាក់កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃ​គ្រោះ​ទុរ្ភិក្ស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1021
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm