សិស្សជាប់បាក់ឌុប កំពុងស្វែងរកព័ត៌មាន និងចុះឈ្មោះចូលរៀននៅតាមបណ្តាសាកលវិទ្យាល័យ

2022/01/18 06:20:35 pm        518

ភ្នំពេញ៖ សិស្សដែលទើបប្រឡងជាប់បាក់ឌុបក្នុងឆ្នាំសិក្សា ២០២០-២០២១ ថ្មីនេះៗ បាននិងកំពុងស្វះស្វែងរកព័ត៌មានពីកម្មវិធីសិក្សា និងចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ។

ក្រោយពីប្រកាសលទ្ធផលប្រឡងបាក់ឌុប ទូទាំងប្រទេសកាលពីសប្ដាហ៍មុននេះ សិស្សមធ្យមសិក្សាទុតិយភូមិដែលបានប្រឡងជាប់បានធ្វើដំណើរចាកចេញពីស្រុកកំណើត មក​កាន់រាជធានីភ្នំពេញ ដើម្បីសាកសួរព័ត៌មាន និងចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យ។

ជាក់ស្ដែងនៅថ្ងៃនេះ មានវត្តមានសិស្សជាច្រើនបានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង។ សម្រាប់ការមកចុះឈ្មោះចូលរៀននៅថ្ងៃនេះ ពួកគាត់លើកឡើងថា ពួកគាត់​មានការ​ពិចារណា​ច្រើន និងមាន​គោលដៅ​ច្បាស់លាស់​ ក្នុងជ្រើសរើសមុខជំនាញសិក្សា និង​សាកលវិទ្យាល័យ​ដែលត្រូវសិក្សាក្នុងរយៈពេល ៤ឆ្នាំ។

ពាក់ព័ន្ធនឹងការជ្រើសរើសមុខវិជ្ជា និងសាកលវិទ្យាល័យដែលត្រូវសិក្សា​ ក្នុងថ្នាក់ឧត្តមសិក្សា គឺ​ជារឿងសំខាន់សម្រាប់​អនាគត​។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត លី សុខហេង សាកលវិទ្យាធិការរង ​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

លោកបណ្ឌិតណែនាំថា ការជ្រើសរើសមុខវិជ្ជាសិក្សា ត្រូវស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន និង​សមស្របទៅតាមទីផ្សារការងារ ជាពិសេស ការជ្រើសរើសសាកលវិទ្យាល័យសិក្សា ក៏ត្រូវ​ជ្រើសរើស​សាកលវិទ្យាល័យដែលមានគុណភាព​ និងមាននិរន្តរភាព។លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ចាប់រាប់ពី ដំណើរការសំណេរ, កំណែ, ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ, និងផ្ទៀងផ្ទាត់ពិន្ទុ បានប្រព្រឹត្តទៅប្រកប​ដោយ​ជោគជ័យ ​និងពុំមាន​ឧបទ្ទវហេតុអ្វីគួរឱ្យកត់សម្គាល់ឡើយ។

ការប្រឡងនេះ​ មានសិស្សប្រឡងជាប់ចំនួន ​៧២០១៦ នាក់ ត្រូវជា ​៦៥.៦៥% (បើប្រៀបធៀប​នឹងឆ្នាំ២០១៩ចំនួន ៦៨.៦២%) ​ក្នុងនោះ​បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់)៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm