សាក្សីពីរនាក់ បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហារដោយយានដ្រូន បានកំណត់គោលដៅទៅលើទីក្រុង Tamboul ភាគអាគ្នេយ៍នៃរដ្ឋធានីខាទុំ ( Khartoum) នៃប្រទេសស៊ូដង់ នៅថ្ងៃពុធនេះ ក្នុងអំឡុងពេលនៃការប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ ដែលរៀបចំដោយកងទ័ព។
អ្នកស្រុកម្នាក់ នៅទីក្រុងTamboul បាននិយាយថា ភាពចលាចល បានផ្ទុះឡើងនៅទីលានកណ្តាល ដែល «មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា» សម្រាប់ពិធីនេះ ខណៈដែលការការពារដែនអាកាស បានឆ្លើយ តប។
ពុំមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសពីការវាយប្រហារនេះទេ ដែលជាលើកដំបូង នៅក្នុងរដ្ឋ Al-Jazira ក្នុងរយៈពេលប៉ុន្មានខែ ហើយទាំងកងទ័ព និងកងជីវពលរបស់ខ្លួន មិនបានបញ្ចេញមតិណាមួយឡើយ។
រដ្ឋ Al-Jazira គឺតំបន់កសិកម្មដ៏សំខាន់ នៅមុនពេលមានសង្គ្រាម ក្នុងប្រទេសស៊ូដង់។