បន្ទាប់ពីនាវាចិន ២គ្រឿងប៉ះទង្គិចគ្នា ពេលព្យាយាមរារាំងបេសកកម្មផ្គត់ផ្គង់ហ្វីលីលីពីននោះ រដ្ឋាភិបាលក្រុងម៉ានីល និយាយថា យន្តហោះចម្បាំងចិនមួយគ្រឿង បានហោះស្កាត់យន្តហោះហ្វីលីពីនដឹកអ្នកសារព័ត៌មាន អំឡុងពេលហោះហើរល្បាតលើតំបន់ថ្មប៉ះប្រះទឹក Scarborough នាថ្ងៃពុធនេះ ។
អ្នកសារព័ត៌មានម្នាក់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅលើជើងហោះហើយរបស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន បានមើល ពេលដែលយន្តហោះចម្បាំងចិន ហោះមកជិតយន្តហោះខ្នាតតូច Cessna Caravan ។
លោក Jay Tarriela គឺជាអ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីននិយាយថា នៅត្រង់ចំណុចមួយ យន្តហោះចម្បាំងចិន បានមកជិតនៅចម្ងាយប្រហែល ៦១ម៉ែត្រប៉ុណ្ណោះ ពេលដែលវាហោះតាមពីក្រោយ ។
វាគឺជាសញ្ញាចុងក្រោយគេនៃភាពតានតឹងនៅតែមានរវាងប្រទេសទាំង ២នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ។
ការពើបប្រទះនេះ មានរយៈពេល ២០នាក់ អំឡុងពេលដែលមានការទាមទារតាមវិទ្យុទាក់ទងពីនាវាមួយគ្រឿង ក្នុងចំណោមនាវាកងទ័ពជើងទឹកចិន ២គ្រឿងនៅខាងក្រោម បញ្ជាឲ្យយន្តហោះហ្វីលីពីនចាកចេញជាបន្ទាន់ ។
នៅថ្ងៃដដែលនេះ នាវាចម្បាំងសហរដ្ឋអាមេរិក ២គ្រឿង គឺនាវា USS Cincinnati និងនាវា USS Higgins ត្រូវបានគេប្រទះឃើញនៅចម្ងាយប្រហែលជាង ៥៥គ.ម ពីតំបន់ថ្មប៉ប្រះទឹក ។
ក្រសួងការពារជាតិចិន ឬស្ថានទូតរបស់ពួកគេប្រចាំនៅទីក្រុងម៉ានីល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយនោះទេ ចំពោះឧបទ្ទេវហេតុមួយនេះ ៕