សារព័ត៌មាន CNA រាយការណ៍ថា មនុស្ស ២នាក់ បានស្លាប់ ក្រោយអគ្គិភ័យឆាបឆេះអគារផ្ទះស្វែងក្រុមហ៊ុន HDB ស្ថិតក្នុងទីក្រុង Bukit Merah ប្រទេសសិង្ហបុរី នាថ្ងៃពុធនេះ ។
កងកម្លាំងការពារស៊ីវិលសិង្ហបុរី(SCDF) និយាយថា មនុស្ស ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយអគ្គីភ័យឆាបឆេះនៅប្លុកអគារ Jalan Bukit Merah កាលពីវេលាម៉ោង ៤ល្ងាច ។
ពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកដល់ បន្ទប់ទទួលភ្ញៀវ និងបន្ទប់ដេកនៅអគារជាន់ទី ៤ បានឆាប់ឆេះជាអគ្គិភ័យ ។
មនុស្ស ២នាក់ ត្រូវបានប្រទះឃើញសន្លប់នៅក្នុងបន្ទប់ផ្ទះបាយ ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជំងឺទូទៅសិង្ហបុរី(SGH) ។
មនុស្ស ២នាក់ទៀត នៅផ្ទះល្វែងជិតគ្នា ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ SGH ផងដែរ ។ ម្នាក់ក្នុងចំណោមពួកគេមិនស្រួលខ្លួន ខណៈមនុស្សម្នាក់ទៀត បានស្រូបផ្សែង ។
មនុស្សប្រហែល ៦០នាក់នៅក្នុងប្លុកអគារកើតហេតុការណ៍អគ្គិភ័យ ត្រូវបានជម្លៀសចេញដោយក្រុមនគរបាល និងកងកម្លាំង SCDF ជាការប្រុងប្រយ័ត្នទុកជាមុន ។
កងកម្លាំង SCDF និយាយថា អគ្គិភ័យត្រូវបានពន្លត់ដោយជោគជ័យ ហើយមូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យនេះឡើង កំពុងស្ថិតក្រោមការស៊ើបអង្កេត ៕