រុស្ស៊ី បញ្ជាក់ពីជំហរមិនផ្លាស់ប្តូរ ក្នុងការឱ្យអ៊ុយក្រែន ដកកម្លាំងទាំងស្រុងពីតំបន់ខ្លួនទាមទារ

2025/08/14 04:04:27 pm        291

រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (១៣ សីហា) ថា ជំហររបស់ខ្លួនក្នុងការបញ្ចប់សង្រ្គាមអ៊ុយក្រែន គឺមិនផ្លាស់ប្តូរឡើយ ចាប់តាំងពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានដាក់លក្ខខណ្ឌរបស់លោកកាលពីឆ្នាំមុនមក នោះគឺការដកទ័ពទាំងស្រុងរបស់អ៊ុយក្រែន ចេញឱ្យអស់ពីតំបន់សំខាន់ៗរបស់ខ្លួន ដែលទីក្រុងមូស្គូទាមទារសិទ្ធិគ្រប់គ្រង និងការបោះបង់ចោលនូវមហិច្ឆតាចូលអង្គការណាតូ។

លោក Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមជួបប្រជុំនាថ្ងៃសុក្រសប្ដាហ៍នេះ នៅរដ្ឋអាឡាស្កា ដែលជាជំនួបកំពូលលើកដំបូងរវាងអាមេរិក និងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២១មក ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាម។ លោក Trump បាននិយាយថា ភាគីទាំងពីរនឹងសុទ្ធតែត្រូវដោះដូរទឹកដីមួយចំនួនដែលពួកគេកាន់កាប់នាពេលបច្ចុប្បន្ន ដើម្បីធ្វើឱ្យសន្តិភាពកើតឡើង។

គួរឱ្យដឹងថា បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រង ១៩% នៃទឹកដីអ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីម៉េ; ផ្នែកទាំងអស់នៃតំបន់ Luhansk; ច្រើនជាង ៧០% នៃតំបន់ Donetsk តំបន់ Zaporizhzhia និង Kherson; ហើយនិងផ្នែកមួយចំនួននៃតំបន់ Kharkiv, Sumy, Mykolaiv និង Dnipropetrovsk ។

នៅពេលត្រូវសាកសួរថាតើជំហររុស្ស៊ីផ្លាស់ប្តូរឬយ៉ាងណា អ្នកនាំពាក្យរងនៃក្រសួងការបរទេសរុស្ស៊ី លោក Alexei Fadeev បានឆ្លើយថា "ជំហររុស្ស៊ី នៅតែមិនផ្លាស់ប្តូរឡើយ ហើយត្រូវបញ្ជាក់យ៉ាងច្បាស់កាលពីជាងមួយឆ្នាំមុនមកម្ល៉េះនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤" ដោយសំដៅលើសុន្ទរកថាដែលលោក Putin បានថ្លែងនៅក្រសួងការបរទេស។

គួររម្លឹកថា នៅពេលនោះ លោក Putin បានកំណត់ការទាមទារជាច្រើន រួមទាំងការដកទ័ពអ៊ុយក្រែន ចេញពីផ្នែកនានានៃតំបន់ Donetsk, Zaporizhzhia និង Kherson។ ប្រមុខវិមានក្រឹមឡាំងរូបនេះក៏និយាយថា ក្រុងគីវ នឹងត្រូវជូនដំណឹងជាផ្លូវការដល់ក្រុងមូស្គូថា ខ្លួនបោះបង់ផែនការចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ ហើយថា អ៊ុយក្រែនត្រូវរក្សាអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធឡើយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        54
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        53
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm