ជនសង្ស័យ ៤នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់ និង​ជួយសង្គ្រោះជនរងគ្រោះជនជាតិចិនម្នាក់

2025/08/14 06:03:59 pm        865

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌធ្វើការស្រាវជ្រាវ ឃាត់​ខ្លួន​ក្រុម​ជន​សង្ស័យ​បាន​ចំនួន ៤នាក់ ពាក់ព័ន្ធករណី ចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ជន​ជាតិចិនម្នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពី វេលាម៉ោង១១និង៤០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កម្លាំង​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ បាន​ធ្វើ​ការ​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក TOYOTA ALPHARD និងក្រុមជនសង្ស័យចំនួន០៤នាក់ នៅនៅចំណុច​ច្រក​ចូល​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

នគរបាលជំនាញបានបញ្ជាក់ថា មុនឈានដល់ប្រតិបត្តិការ ដោយមាន​សេចក្ដីរាយ​ការណ៍​ពី​ប្រជា​ពលរដ្ឋ ថាមានរថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CE-1587 បើកបរដោយជនជាតិខ្មែរចំនួន១ក្រុម បានដឹកជនជាតិចិនម្នាក់ ភេទប្រុស ចូលតាម​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ដោយមានភាពមិនប្រក្រតី។

ភ្លាមៗនោះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋានគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់រថយន្តនោះ មាន​ជន​សង្ស័យ​ចំនួន៤នាក់។

ក្រោយប្រតិបត្តិការ នគរបាលបានធ្វើការសាកសួរ ជនសង្ស័​យ​ខាង​លើ​បាន​ឆ្លើយ​ប្រហាក់​ប្រហែល​គ្នា​ថា ពួកគេពិតជាបានដឹកជនរងគ្រោះជាជនជាតិចិន តាមរថយន្ត ពីចំណុចរាជធានីភ្នំពេញ ដើម្បី​យក​ទៅលក់នៅតារាសាគរ ក្នុងខេត្តកោះកុង ដែលមាន​ការ​បញ្ជា​ពី​មេក្លោង​ដែល​កំពុង​រត់​គេច​​ខ្លួន​។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm