កម្ពុជា រំពឹងការនាំចេញ​ផលិតផល​មិនមែន​កាត់ដេរ ​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​ឆ្នាំ២០២២

2022/01/18 06:57:28 pm        530

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា ក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងមានឱកាសច្រើនក្នុងការនាំចេញ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដោយសារការបន្តកើនឡើងនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសដៃគូពាណិជ្ជកម្ម ដែលជាផ្នែកមួយជួយដល់កម្ពុជា ក្នុងការជម្រុញផលិតកម្មក្នុងស្រុក និងជួយដល់កំណើនសេដ្ឋកិច្ចរឹងមាំ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង​ក្នុងកិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃ១៨ ខែមករា ឆ្នាំ២០២២នេះថា នៅក្នុង​ស្ថានភាព​នៃវិបត្តិជំងឺកូវីដ១៩ ប្រទេសមួយចំនួននៅមិនទាន់អាចគ្រប់គ្រងបានល្អប្រសើរនៅឡើយ ចំណែកទីផ្សារនាំចេញគឺនៅមានកម្រិត។ ​នេះគឺជាឱកាសរបស់កម្ពុជា ក្នុងការជម្រុញខ្សែច្រវ៉ាក់ ផលិតកម្ម ​ដើម្បីបម្រើទីផ្សារនាំចេញ ស្របពេលកម្ពុជាបានទប់ស្កាត់ និងចាក់វ៉ាក់សាំង​បាន​យ៉ាងច្រើនលើសលប់ ធ្វើឲ្យស្ថិរភាពក្នុងស្រុកអាចគ្រប់គ្រងបាន។

ចំណែកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ជុំវិញការ​ខិតខំ​ប្រឹងប្រែង​គៀងគរ​អ្នក​វិនិយោគ ​របស់​រាជរដ្ឋាភិបាល ​បច្ចុប្បន្ន​កម្ពុជា​ទទួល​រោងចក្រ សហគ្រាស អភិវឌ្ឍន៍​លើវិស័យ​កម្មន្តសាល​មិន​មែន​ការកាត់ដេរ​បានកំពុងដំណើរការ​យ៉ាង​ផុលផុស​នៅ​ក្នុងប្រទេស​ ដែលជាគ្រឹះយ៉ាងសំខាន់សម្រាប់ការ​អភិវឌ្ឍន៍ ហើយអនុវិស័យនេះ​នឹងអាច​ពង្រីក​ខ្លួនកាន់ធំ សម្រាប់ជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ច។

អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ រួមមាន៖ គ្រឿងសង្ហារិម, ស្បែកសត្វមានរោម, ក្តារកុងផ្លាកេ, ឈើមូល ឬឈើអារ និងឈើ veneer, វត្ថុសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, សូឡា, គ្រឿង​អេឡិចត្រូនិក និងភាគបំណែក, ខ្សែភ្លើង និងបង្គុំខ្សែភ្លើង, កៅស៊ូ, ចេក, ស្ករស, ដំឡូងមី, ស្វាយ និងកសិផលផ្សេងៗជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm