ពលករខ្មែរទទួល​បាន​ការងារ​ធ្វើបន្ទាប់ពីត្រឡប់មកពីប្រទេសថៃវិញ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2025/08/14 06:45:40 pm        446

ពលករខ្មែរ២នាក់ដែលល្បីលើបណ្តាញសង្គម ដោយសារតែផុសថា គ្មានការ​ងារ​ធ្វើ​ពេល​នេះទ​ទួល​បាន​ការងារធ្វើហើយ នៅរោងចក្រ Di Lux តាមរយៈការសម្រប​សម្រួល​របស់​អគ្គ​នាយក​ដ្ឋាន​ការងារ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។

 

លោក ធុក ជា ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ បានលើកឡើងថា ពេលដែល​មក​ដល់​ខ្មែរ​មាន​ការ​ងារ​ធ្វើ លោកឈប់គិតស្រមៃចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃទៀតហើយ ព្រោះ​នៅ​ប្រទេស​ខ្មែរ​មាន​ភាពងាយស្រួលជាងធ្វើការងារនៅប្រទេសថៃ ក្នុងនោះទី១គឺ មិនបាច់​ធ្វើ​លិខិត​ឆ្លងដែន (ប៉ាស្ព័រ) ទី២ មិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅធ្វើការអស់ច្រើន ទន្ទឹមនោះ មាន​ការ​ចំណាយ​តិច​លើទឹកភ្លើង ជាពិសេស នៅប្រទេសរបស់ខ្លួនឯងមានទំនុកចិត្ត និងមានភាពក​ក់​ក្តៅ​។​

 

លោកនិយាយថា៖ «ខ្ញុំចង់អរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល តែងតែ​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរទាំងអស់ ឱ្យមានការងារធ្វើ វិលត្រឡប់ចូលស្រុកមកវិញ។ សូមបងប្អូនដែលនៅថៃ វិល​ត្រឡប់​ចូលស្រុកវិញព្រោះស្រុកយើងមិនខ្វះការងារធ្វើនោះទេ»។

អ្នកស្រី ឆើត ស្រម៉ៃ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ប្រាប់ថា មានមូល​ហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នកស្រី មិនអាចបន្តនៅធ្វើការក្នុងប្រទេសថៃ ទី១គឺ មានគេមើលងាយមើលថោក មិន​ឱ្យ​តម្លៃ ធ្វើទុកបុកម្និញបងប្អូនខ្មែរច្រើនពេក ទី២ ការត្រឡប់មកវិញជារឿងល្អ ព្រោះមាន​ក្រសួ​ង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ចាំទទួល​ស្វាគ​មន៍​យ៉ាង​កក់​ក្តៅ និងជួយស្វែងរកការងារឱ្យធ្វើបានយ៉ាងសមរម្យ។

 

អ្នកស្រីថា៖«នាងខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ហើយក៏ច​ង់​ផ្តាំ​ផ្ញើ​ដល់​បង​ប្អូន​ដែល​នៅ​ប្រទេស​ថៃ បើចុះមកខ្មែរវិញ សូមទាក់ទងតាមលេខ ១២៩៧។ នាងខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល និង​ប​ងៗក្រុមការងារដែលបានយកចិត្តទុកដាក់ លើនាងខ្ញុំដែលជាពលករ ទើបមក​ពីប្រ​ទេ​ស​ថៃ​»​។

 

សូមបញ្ជាក់ថា បងប្អូនពលករខ្មែរដែលចង់សួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ Hotline 1297 ដើម្បីរកការងារធ្វើបានលឿនរហ័ស៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm