ចំហេះព្រៃរីករាលដាល និងរលកកម្ដៅយ៉ាងខ្លាំងក្លា បន្តដុតកម្លោចពាសពេញទ្វីបអឺរ៉ុបខាងត្បូង

2025/08/14 07:52:35 pm        365

ចំហេះព្រៃដ៏កម្រោល ដែលបង្កឡើងដោយអ្នកលួចដុតដោយចេតនា ឬដោយសារកម្លាំងរន្ទះបាញ់ ហើយឆាបឆេះកាន់តែអាក្រក់ឡើងក្រោមរលកកម្ដៅកំណាច និងខ្យល់បក់ខ្លាំងក្លា បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង កាលពីថ្ងៃពុធ (១៣ សីហា) ដោយបានដុតបំផ្លាញលំនៅឋាន និងបង្ខំអ្នកស្រុក និងអ្នកទេសចររាប់ពាន់នាក់ឱ្យភៀសខ្លួន។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រសហភាពអឺរ៉ុប បានឱ្យដឹងថា ចំហេះព្រៃបានប៉ះពាល់ដល់ផ្ទៃដីជិត ៤៤០.០០០ហិចតា នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ រហូតមកដល់ពេលនេះនៅក្នុងឆ្នាំ២០២៥ ពោលគឺកើនទ្វេដងបើធៀបនឹងពេលដូចគ្នានៃឆ្នាំ ដែលចាប់តាំងពីឆ្នាំ២០០៦មក។

ស្របពេលកម្ដៅគ្របសង្កត់អឺរ៉ុបខាងត្បូង អាជ្ញាធរក្រិកបានប្រាប់អ្នកស្រុក និងអ្នកទេសចរនៅលើប្រជុំកោះ Chios និងតំបន់មួយចំនួនទៀត ឱ្យផ្លាស់ទៅកន្លែងសុវត្ថិភាព ខណៈភ្លើងរាលដាលជិតដល់។ មនុស្សមួយចំនួនបានស្លាប់នៅអេស្ប៉ាញ អាល់បានី និងទួរគី ជាមួយនឹងមនុស្សរាប់សិបនាក់ទៀត រួមទាំងអ្នកពន្លត់អគ្គីភ័យ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយស្រូបផ្សែងខ្លាំងពេក និងរបួសរលាក។

ចំហេះនៅតំបន់ Trancoso ក្នុងប្រទេសព័រទុយហ្គាល់ ដែលឆាបឆេះតាំងតែពីថ្ងៃសៅរ៍សប្ដាហ៍មុនមក បានកើនកម្លាំងកាន់តែអាក្រក់ទៅៗ។ សីតុណ្ហភាពដ៏ក្ដៅគគុកវិញក៏បានកើនលើស ៤០អង្សាសេ នៅក្នុងទីតាំងជាច្រើននៅដើមសប្តាហ៍នេះ ជាមួយនឹងសីតុណ្ហភាពកម្រិតកំណត់ត្រា បានវាយប្រហារប្រទេសបារាំង និងស្លូវេនី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        125
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        163
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm