យេម៉ែនបង្ក្រាបការរត់ពន្ធជនអន្តោប្រវេសន៍ បន្ទាប់ពីគ្រោះមហន្តរាយលិចទូក សម្លាប់ជនជាតិអេត្យូពីជាង ៩០នាក់

2025/08/14 09:17:20 pm        64

អាជ្ញាធរប្រទេសយេម៉ែនកាលពីថ្ងៃពុធ បានប្រកាសពីការបង្ក្រាបលើបណ្តាញរត់ពន្ធជនអន្តោប្រវេសន៍   អាហ្វ្រិក ឆ្លងកាត់ប្រទេសនេះ បន្ទាប់ពីជនអន្តោប្រវេសន៍អេត្យូពីជាង ៩០នាក់ បានស្លាប់ នៅពេលទូកមួយគ្រឿង បានលិចនៅឆ្នេរសមុទ្រ ស្ថិតនៅភាគខាងត្បូងខេត្ត Abyan កាលពីដើមខែនេះ។

នគរបាលខេត្ត Abyan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងអ្នកដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន ឬរត់ពន្ធជនភៀសខ្លួន និងជនអន្តោប្រវេសន៍ខុសច្បាប់ដែលមានសញ្ជាតិអាហ្វ្រិក។

នៅក្រោមវិធានការថ្មីនេះ កងកម្លាំងសន្តិសុខ នឹងរឹបអូសរថយន្ត ទូក និងមធ្យោបាយដឹកជញ្ជូនផ្សេងទៀតដែលប្រើប្រាស់ក្នុងប្រតិបត្តិការរត់ពន្ធ។ អាជ្ញាធរក៏បានជំរុញសាធារណជនឲ្យសហការជាមួយសេវាសន្តិសុខ ដោយរាយការណ៍ពីការសង្ស័យថា ជាអ្នករត់ពន្ធ ឬការប្រមូលផ្តុំនៃជនអន្តោប្រវេសន៍ដែលគ្មានឯក  សារ។

សោកនាដកម្មលិចទូក នៅឆ្នេរសមុទ្រ Abyan បានបណ្តាលឲ្យមនុស្ស ៩២នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ ហើយអ្នកផ្សេងទៀត នៅតែបាត់ខ្លួន។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានព្រមានថា ឧប្បត្តិហេតុបែបនេះ ទំនងជាបន្ត នៅពេលដែលជនអន្តោប្រវេសន៍ងាយរងគ្រោះ ប្រថុយនឹងការធ្វើដំណើរដ៏គ្រោះថ្នាក់តាមបណ្តោយផ្លូវបូព៌ា ដែលចេញពីតំបន់ញកអាហ្រិ្វក (Horn of Africa) ទៅប្រទេសយេម៉ែន និងបន្តទៅបណ្តារដ្ឋឈូងសមុទ្រ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm