អ្នកនាំពាក្យអង្គការសហប្រជាជាតិ៖ តំបន់ចំនួន ១៧ នៃប្រទេសស៊ូដង់ កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស

2025/08/14 09:40:36 pm        279

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា តំបន់ចំនួន ១៧ នៃប្រទេសស៊ូដង់ រួមទាំងផ្នែកខ្លះនៃទីក្រុង Darfur តំបន់ភ្នំ Nuba ទីក្រុងខាទុំ( Khartoum) និង Gezira ត្រូវបានចាត់ថ្នាក់ថា កំពុងប្រឈមនឹង«ហានិភ័យនៃគ្រោះទុរ្ភិក្ស»។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា រយៈពេលមួយឆ្នាំកន្លងទៅ ក្នុងខែសីហា ឆ្នាំ ២០២៤ គ្រោះទុរភិក្ស ត្រូវបានបញ្ជាក់នៅក្នុងជំរំជម្លៀស Zamzam ក្នុងរដ្ឋ North Darfur នៃប្រទេសស៊ូដង់ ហើយចាប់តាំងពីពេលនោះមក បានរីករាលដាលដល់តំបន់នានា ក្នុងទីក្រុង Darfur និង Kordofan។

ចាប់តាំងពីពេលនោះមក ស្ថានភាពជាពិសេសនៅក្នុងទីក្រុង El Fasher ដែលជារដ្ឋធានីនៃរដ្ឋ North Darfur កាន់តែអាក្រក់ឡើងៗ។

លោក Dujarric បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានលទ្ធភាពមនុស្សធម៌ទៅដល់ទីក្រុង El Fasher ដែលកំពុងប្រឈមនឹងការអត់ឃ្លាន ហើយនៅតែត្រូវបានកាត់ផ្តាច់ពីជំនួយមនុស្សធម៌។

អ្នកនាំពាក្យរូបនេះ បាននិយាយថា អ្នកស្រុកមួយចំនួននៅទីក្រុង El Fasher ត្រូវបានគេរាយការណ៍ថា កំពុងរស់នៅ ដោយពឹងលើចំណីសត្វ និងកាកសំណល់អាហារ។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បន្តផ្តល់ជំនួយជាសាច់ប្រាក់ឌីជីថល ដល់ប្រជាជនប្រហែលមួយភាគបួនលាននាក់ នៅក្នុងទីក្រុងនេះ ដោយអនុញ្ញាតឲ្យពួកគេទិញអាហារតិចតួចដែលនៅសល់ នៅលើទីផ្សារ។ លោកបានបន្តថា ទោះបីជាយ៉ាងណា តម្រូវការដែលកើនឡើង ជំរុញឲ្យមានការចាំបាច់ក្នុងការដោះស្រាយភាពអត់ឃ្លាន ក្នុងកម្រិតមួយ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm