បាល់ទាត់៖ ក្លិបអង់គ្លេសត្រូវបានគេដឹងថា កំពុងពិចារណាលើលទ្ធភាពដែលអាចនាំយកខ្សែបម្រើដាណឺម៉ាក Christian Eriksen។ កីឡាករវ័យ ២៩ឆ្នាំរូបនេះបញ្ចប់កិច្ចសន្យាជាមួយ Inter Milan មុនពេលកំណត់បន្ទាប់ពីត្រូវបាន Serie A បញ្ចាក់ថា គេមិនអាចលេងនៅក្របខណ្ឌកំពូលអ៊ីតាលីបានជាមួយនឹងបញ្ហាសុខភាពរបស់គេ។
នៅមិនទាន់មានព័ត៌មានលំអិតជាងនេះនៅឡើយជុំវិញការចរចាផ្ទេរអតីតខ្សែបម្រើ Spurs រូបនេះ។ គេសង្ឃឹមថា Brentford នឹងអាចដំណើរការរឿងផ្ទេរនេះបានឆាប់រហ័ស តាមរយៈទំនាក់ទំនងរបស់អ្នកចាត់ការបច្ចុប្បន្នសញ្ជាតិដាណឺម៉ាកលោក Thomas Frank។ Brentford បច្ចុប្បន្នកំពុងឈរលេខ ១៤ ក្នុងតារាងនៅក្របខណ្ឌ English Premier League ក្នុងការបង្ហាញខ្លួនដំបូងនៅក្របខណ្ឌកំពូលអង់គ្លេសតាំងពីឆ្នាំ១៩៤៧។ រំលឹកថា Christian Eriksen ធ្លាប់ដួលសន្លប់អំឡុងការប្រកួតឱ្យក្រុមជំរើសជាតិដាណឺម៉ាកនៅ Euro ២០២០ នៅពេលជួបជាមួយហ្វាំងឡង់៕
អត្ថបទ៖នាង សុភាវុធ