ក្រុមហាម៉ាស ត្រៀមដកទ័ពចេញពីហ្កាហ្សា ប្រសិនបើអ៊ីស្រាអែលដកកងកម្លាំង ទៅកាន់កន្លែងដែលបានព្រមព្រៀងគ្នា

2025/08/14 09:48:08 pm        262

ទូរទស្សន៍ Al Arabiya បានរាយការណ៍ដោយដកស្រង់ប្រភពរបស់ខ្លួនថា ក្រុមហាម៉ាស បាននិយាយថា ខ្លួនត្រៀមជាស្រេចក្នុងការដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ហ្កាហ្សាស្ទ្រីប ប្រសិនបើអ៊ីស្រាអែល ដកកងទ័ពរបស់ខ្លួន ទៅកាន់កន្លែងដែលបានព្រមព្រៀងគ្នានោះ។

យោងតាមប្រភពព័ត៌មាន គណៈប្រតិភូហាម៉ាសនៅទីក្រុងគែរ បានប្រគល់សំណើរបស់ខ្លួនស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សាដ៏មានសក្តានុពល ដល់ក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីប។ ប្រភពដដែលបាននិយាយថា៖«ក្រុមហាម៉ាសបានបង្ហាញពីការត្រៀមខ្លួន ដើម្បីដកកងកម្លាំងរបស់ខ្លួន ជាថ្នូរនឹងការដកទ័ពរបស់អ៊ីស្រាអែល ទៅកាន់មូលដ្ឋានដែលបានព្រមព្រៀងគ្នា ហើយបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរក្សាអាយុជីវិតចំណាប់ថ្នូរទាំងអស់ ដោយបន្ថែមថា ក្រុមហាម៉ាស «ទាមទារកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ជាមួយអ៊ីស្រាអែល» ដែលនឹងផ្តល់ការធានាពីអន្តរជាតិថា អ៊ីស្រាអែលនឹងទម្លាក់ផែនការកាន់កាប់តំបន់ហ្កាហ្សារបស់ខ្លួន ហើយនឹងមិនបន្តកើតមានអរិភាពឡើងវិញទេ។

ប្រភពក៏បាននិយាយថា អេហ្ស៊ីបកំពុងធ្វើការលើផែនទីបង្ហាញផ្លូវសម្រាប់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីតំបន់ហ្កាហ្សាដែលនឹងត្រូវអនុវត្ត នៅចុងខែសីហា។

ទូរទស្សន៍ Al-Qahera al-Ekhbariya របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពមួយថា គណៈប្រតិភូហាម៉ាស បានជួបប្រជុំគ្នានៅទីក្រុងគែរ ជាមួយប្រធានចារកម្មអេហ្ស៊ីប លោក Hassan Rashind ដើម្បីបង្ហាញអំពីចេតនារបស់ខ្លួន ក្នុងការបន្តកិច្ចចរចាបទឈប់បាញ់ឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ យោងតាមប្រភពបានឲ្យដឹងថា ការពិគ្រោះយោបល់នៅទីក្រុងគែរ កំពុងផ្តោតលើមធ្យោបាយ ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៦០ថ្ងៃ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        54
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm