លោក Zelenskiy នឹងជួបលោក Starmer នៅវិមាននាយករដ្ឋមន្រ្តីអង់គ្លេស មុនកិច្ចប្រជុំកំពូល Trump-Putin

2025/08/14 10:27:35 pm        342

សារព័ត៌មាន Sky News បានរាយការណ៍ដោយដកស្រង់សម្តីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នឹងជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅវិមាន Downing Street នាថ្ងៃព្រហស្បតិ៍ (១៤ សីហា) នេះ។

ជំនួបនៅវិមាននាយករដ្ឋមន្រ្តីអង់គ្លេសនេះនឹងក្លាយជាការជំរុញចុងក្រោយបំផុតសម្រាប់ការទាមទាររបស់អឺរ៉ុប មុនពេលលោកប្រធានាធីបតីអាមេរិក Donald Trump បើកជំនួបកំពូលជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រស្អែកនេះ ក្នុងរដ្ឋអាឡាស្កា ដើម្បីពិភាក្សាពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

លោក Zelenskiy និងនិងមេដឹកនាំអឺរ៉ុបផ្សេងទៀត ដែលមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនៅអាឡាស្កានោះ បានធ្វើជំនួបតាមទូរសព្ទរួមគ្នាមួយជាមួយលោក Trump កាលពីថ្ងៃពុធ ដោយបញ្ជាក់ជំហររបស់ពួកគេឡើងវិញ ហើយក្នុងពេលនោះ លោក Starmer បាននិយាយថា "បូរណភាពទឹកដី" របស់អ៊ុយក្រែន ត្រូវតែត្រូវបានការពារ ហើយព្រំដែនអន្តរជាតិ "មិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំង" នោះឡើយ។

កាលពីសប្តាហ៍មុនលោក Trump បានព្រមានថា អាចមាន "ការដោះដូរទឹកដីខ្លះ ដើម្បីអាចមានសន្តិភាពសម្រាប់ទាំងពីរ" ដែលនាំឱ្យមានការភ័យខ្លាចថា អ៊ុយក្រែន អាចនឹងត្រូវបោះបង់ចោលតំបន់មួយចំនួន ដើម្បីបញ្ចប់ជម្លោះដ៏បង្ហូរឈាមមួយនេះ។ អ៊ុយក្រែនបានទទូចថា ខ្លួននឹងមិនទទួលយកការគ្រប់គ្រងរបស់រុស្ស៊ី លើទឹកដីដែលខ្លួនរឹបអូសទៅនោះទេ រួមទាំងតំបន់គ្រីម៉េផងដែរ ខណៈទីក្រុងមូស្គូ ចង់រក្សាការគ្រប់គ្រងពេញលេញលើតំបន់ទាំងនោះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm