ស៊ូដង់ខាងត្បូង៖ គ្មានការចរចាជាមួយអ៊ីស្រាអែល ដើម្បីតាំងទីលំនៅថ្មីដល់ជនជាតិប៉ាឡេស្ទីន ពីតំបន់ហ្កាហ្សាទេ

2025/08/14 10:50:20 pm        88

ក្រសួងការបរទេសស៊ូដង់ខាងត្បូង កាលពីថ្ងៃពុធ (ទី១៣ ខែសីហា) បានឲ្យដឹងថា ប្រទេសស៊ូដង់ខាងត្បូង មិនបានធ្វើការពិភាក្សាជាមួយអ៊ីស្រាអែល ដើម្បីតាំងទីលំនៅថ្មីរបស់ប្រជាជនប៉ាឡេស្ទីនពីតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាមនោះឡើយ។

កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីពីមនុស្ស ៦នាក់ដែលដឹងអំពីបញ្ហានេះ បណ្ដាញសារព័ត៌មានបានរាយការណ៍ថា អ៊ីស្រាអែលកំពុងពិភាក្សាជាមួយទីក្រុង Juba ដើម្បីតាំងទីលំនៅថ្មីដល់ជនជាតិប៉ាឡេស្ទីនទៅពីតំបន់ហ្កាហ្សា នៅក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ។

តែក្រសួងការបរទេសស៊ូដង់ខាងត្បូង បានបញ្ជាក់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការអះអាងទាំងនេះគ្មានមូលដ្ឋានឡើយ ហើយក៏មិនឆ្លុះបញ្ចាំងពីជំហរផ្លូវការ ឬគោលនយោបាយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋស៊ូដង់ខាងត្បូងនោះដែរ»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យោធារបស់អ៊ីស្រាអែលបានវាយលុកកាន់តែខ្លាំងឡើងៗលើទីក្រុងហ្កាហ្សា នៅមុនផែនការដណ្តើមកាន់កាប់ដែនដីរងការបំផ្លិចបំផ្លាញមួយនេះ ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីនជាង ២លាននាក់។

មេដឹកនាំពិភពលោកជាច្រើនបង្ហាញនូវអារម្មណ៍មានក្ដីបារម្ភខ្លាំង ចំពោះគំនិតនៃការផ្លាស់ទីលំនៅប្រជាជន នៅតំបន់ហ្កាហ្សា ដែលប្រជាជនប៉ាឡេស្ទីនប្រាប់ថា នឹងដូចទៅនឹង «គ្រោះមហន្តរាយ» កាលពីពេលដែលមនុស្សរាប់សែននាក់បានភៀសខ្លួន ឬត្រូវបានបង្ខំឲ្យចាកចេញ ក្នុងអំឡុងពេលសង្គ្រាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៤៨។

កាលពីខែមីនា សូម៉ាលី និងតំបន់ផ្ដាច់ខ្លួនរបស់ប្រទេសនេះ គឺសូម៉ាលីឡែន ក៏បានបដិសេធផងដែរមិនទទួលសំណើណាមួយ ក្នុងការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីនទៅពីតំបន់ហ្កាហ្សា ដោយទីក្រុង Mogadishu បានបញ្ជាក់ថា ខ្លួនបានច្រានចោលរាល់វិធានការបែបនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        233
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        275
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm