ក្រសួងកសិកម្មបានរាយការណ៍ថា ការប្រមូលផលគ្រាប់ធញ្ញជាតិ នៅក្នុងប្រទេសរុស្ស៊ី បានឈានដល់ជិត ៧៥ លានតោន ចាប់តាំងពីដើមឆ្នាំ ២០២៥ ដែលខ្ពស់ជាងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
របាយការណ៍នេះ បានឲ្យដឹងថា៖«រហូតមកទល់ពេលនេះ គ្រាប់ធញ្ញជាតិដែលទើបប្រមូលផលថ្មីជិត ៧៥លានតោន ត្រូវបានប្រមូល ដែលចំនួន ១,៦លានតោន គឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការប្រមូលផលនេះ កាន់តែកើនឡើង គឺ ប្រហែល ២២លានហិកតា ឬ ៤៧% នៃផ្ទៃដីទាំងអស់ ត្រូវបានច្រូតកាត់»។

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Oksana Lut បាននិយាយមុននេះថា ទស្សនវិស័យប្រមូលផលគ្រាប់ធញ្ញជាតិរបស់ក្រសួងសម្រាប់ឆ្នាំ ២០២៥ គឺ ១៣៥លានតោន មិនផ្លាស់ប្តូរទេ។
នៅឆ្នាំ ២០២៤ ការប្រមូលផលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី បានជិត ១៣០ លានតោន។
